កាន់តែស្រណោះ! បុណ្យ ៧ ថ្ងៃតារាជើងចាស់ កែវ មន្ថា មួយថ្ងៃ ស្រាប់តែ ស៊ូ ស៊ីរីកា ពោលពាក្យបែបនេះ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ត្រឹមមួយប៉ប្រិចភ្នែក រយៈពេល ៧ ថ្ងៃទៅហើយ ដែលតារាសម្តែង និង ចម្រៀងជើងចាស់ទសវត្សរ៍ទី ៦០-៧០ អ្នកស្រី កែវ មន្ថា បានទទួលមរណភាពក្នុងវ័យ ៧៧ ឆ្នាំ ដោយរោគាពាធ កាលពីរំលងអធ្រាត្រយប់ថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ ២០២១ ចូលដល់ថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ ២០២១។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ការលាចាកលោករបស់តារាជើងចាស់ កែវ មន្ថា ក៏បានធ្វើឱ្យមហាជនអ្នកគាំទ្រ ជាពិសេស ក្រុមគ្រួសាមានការសោកសង្រេង ស្តាយស្រណោះនូវស្នាដៃ អាលោះអាល័យស្នាមញញឹមរបស់អ្នកស្រីជាច្រើនផងដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាមិញ នៅថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ ២០២១ នេះ គឺជាថ្ងៃបុណ្យគម្រប់ ៧ ថ្ងៃ អតីតតារាសម្តែងជើងចាស់ កែវ មន្ថា ហើយ ដោយក្រុមគ្រួសារបាន និង កំពុងរៀបចំពិធីទៅតាមប្រពៃណីនៅឯគេហដ្ឋាន។ លើសពីនោះ ក្រឡេកទៅមើលចៅស្រីបង្កើតគឺតារាចម្រៀង ស៊ូ ស៊ីរីកា ឯនោះវិញ បើទោះជាច្រើនថ្ងៃហើយក្តី តែនាងនៅតែគិតថាការចាកចេញរបស់លោកយាយជាក្តីស្រមៃ ហើយជារៀងរាល់ថ្ងៃ ស៊ូ ស៊ីរីកា តែងបង្ហាញអារម្មណ៍នឹងរឭកដល់ជីដូនគ្មានថ្ងៃភ្លេចឡើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាក់ស្តែងកាលពីថ្ងៃទី ១៥ ខែវិច្ឆិកា ឆ្នាំ ២០២១ កន្លងទៅនេះ កញ្ញា​ ស៊ូ ស៊ីរីកា ក៏បានបង្ហោះមួយឃ្លា​ ធ្វើឱ្យអ្នកគាំទ្រនឹកអាណិតដល់ក្តីស្រឡាញ់របស់ចៅស្រី ដែលត្រូវបាត់បង់ជីដូនជារៀងរហូត ដោយសារនោះ ស៊ូ ស៊ីរីកា បានរៀបរាប់ថា ៖ «លោកម៉ែ! ស្អែកដល់ ៧ ថ្ងៃលោកម៉ែហើយ កូនចៅនឹកលោកម៉ែ»។ ក្នុងនោះ អ្នកគាំទ្រ និង មិត្តភក្តិក៏បានចូលទៅខមមិនរំលែកទុក្ខ និង លើកទឹកចិត្តដល់កញ្ញាក្នុងការបាត់បង់លោកយាយជាច្រើនផងដែរ៕