តោះមកស្គាល់មុខបិតាស្ថាបត្យករខ្មែរទាំង ៥ ​មាន​ស្នា​ដៃ​ល្បី​រន្ទឺ​ នា​សម័យ​ឆ្នាំ ១៩៥៣-៧០

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សំណង់ស្ថាបត្យកម្ម ប្រៀបបីដូចជាដួងព្រលឹងតំណាងកម្ពុជា ដោយខ្មែរយើងមានកិត្តិនាមល្បីរន្ទឺ​តាំង​ពី​បុរាណ​​សម័យ​មក​ម្ល៉េះ ជាពិសេស​គឺ​ការ​កសាង​ប្រាសាទ ដែល​អម​ដោយ​ក្បូរក្បាច់​រចនារំលេច​សោភណ្ឌភាព និង មានម៉ូដលម្អិតស្រស់​ស្អាត​ប្លែក​ខុស​ពី​គេ ដើម្បី​បន្សល់​ទុក​ជា​ស្នាដៃ​ដល់​កូនចៅ​ជំនាន់​ក្រោយ។ បច្ចុប្បន្ន​នេះ​សំណង់​អគារ​ថ្មីៗ​បានកកើត​ឡើង ដោយ​បាន​ប្តូរ​រូបរាង និង ​ក្បូរក្បាច់​រចនា​ទៅ​តាម​សម័យ​កាល។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើយើង​ក្រឡេក​ទៅ​មើលអំឡុងពេលមុនសង្គ្រាមខ្មែរក្រហមវិញ យើង​ឃើញ​ថា​នាសម័យនោះ​វិស័យ​ផ្នែក​ស្ថាបត្យ​កម្ម ហាក់​មាន​ការ​ជឿនលឿន និង​ មាន​ការ​រចនា​ប្លែកៗ មិនចាញ់​សម័យ​បច្ចុប្បន្ន​នេះ​ឡើយ។ ថ្ងៃនេះ​ «ប្រជាប្រិយ» សូម​លើក​យក​បិតា​ស្ថាបត្យករ​ខ្មែរ​ចំនួន ៥ រូប​ដែល​សុទ្ធសឹង​ជា​បុគ្គល​មាន​ស្នាដៃ ក្នុង​ការ​រចនា​ម៉ូដសំណង់​អគារ នា​ចន្លោះ​ឆ្នាំ ១៩៥៣ ដល់ ១៩៧០ មក​រៀបរាប់​​ប្រាប់ពី​ប្រវត្តិ​ខ្លះៗ និង ​ស្នាដៃ​របស់​ពួក​គាត់ ឱ្យ​បងប្អូន​បាន​ស្គាល់។ មាន​ដូច​ជា ៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

១. លោក វណ្ណ មូលីវណ្ណ គឺជាកំពូលស្ថាបត្យករខ្មែរមួយរូបដែលបានកើត​នៅ​ថ្ងៃ​ទី ២៣ ខែ​វិច្ឆិកា ឆ្នាំ ១៩២៦ នៅ​ឯ​ស្រុក​រាម ខេត្ត​កំពត។ លោក​ជា​និស្សិត​បញ្ចប់​ការ​សិក្សា​មក​ពី​សាកល​​វិទ្យាល័យ Beaux Arts de Paris ប្រទេស​​បារាំង។ លោក​​មាន​ស្នាដៃ​ល្បីៗ​ជា​ច្រើន​មាន​ដូចជា វិមាន​ឯករាជ្យ សាល​សន្និសីទ​ចតុមុខ សាកល​វិទ្យាល័យ​ភូមិន្ទភ្នំពេញ សារមន្ទី​រជាតិ ពហុ​កីឡាដ្ឋាន​ជាតិ​អូឡាំពិក សាល​មហោស្រព​ជាតិ​សុរាម្រឹត​ ជាដើម។ លោក វណ្ណ មូលីវណ្ណ បាន​ទទួល​អនិច្ចកម្ម​នៅ​ថ្ងៃ​ទី ២៨ ខែ​កញ្ញា ឆ្នាំ ២០១៧ ក្នុង​ជន្មាយុ ៩០ ឆ្នាំ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

២. លោក លូ បានហាប់ គឺជាស្ថាបត្យករខ្មែរមួយរូបដែលបានកើតក្នុងឆ្នាំ ១៩៣១ នៅ​ឯ​ខេត្ត​កំពង់ចាម។ លោក​ជា​និស្សិត​អាហា​រូបករណ៍​ទៅ​សិក្សា​នៅ​ឯ​ប្រទេស​បារាំង និង​ ជា​បងប្អូន​ជីដូន​មួយ​ជាមួយ​លោក វណ្ណ មូលីវណ្ណ បច្ចុប្បន្ន​លោក​កំពុង​រស់​នៅ​ឯ​ប្រទេសបារាំង។ លោក​បាន​​រចនាម៉ូដសំណង់​អគារ​ជា​ច្រើន ដែល​មាន​ដូចជា សណ្ឋាគារ​កាំបូឌីយ៉ាណា មហោស្រព​ចេនឡា អគារ​ប៊ូឌីញ សួនច្បារ​វិមាន​ឯករាជ្យ ផ្ទះ​សម្រាប់​ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក វិទ្យាល័យ​ទួលស្វាយព្រៃ ផ្សារ​អូរឫស្សី និង​ ផ្សារ​អូរឡាំពិក​ ជាដើម ។

៣. លោក ឈឹម ស៊ុនហ្វុង គឺជានិស្សិតបញ្ចប់ការសិក្សាផ្នែកស្ថាបត្យកម្មនៅឯសាកល​វិទ្យាល័យ អាដឹឡែដ (University of Adelaide) ប្រទេស​អូស្ត្រាលី។ ស្ថាបត្យករ​ដែល​កើត​ក្នុង​ឆ្នាំ ១៩៤១ រូបនេះ​ត្រូវ​បាន​គេ​ជឿ​ថា បាន​ទទួល​មរណភាព​នៅ​ក្នុង​របប ប៉ុល ពត ដោយ​បន្សល់​ទុក​នូវ​ស្នាដៃ​ដូចជា មហោស្រព​ចេនឡា (ធ្វើការ​រួម​គ្នា​ជាមួយ​លោក លូ បានហាប់) ភូមិគ្រឹះ លន់ ណុន (ប្អូនប្រុសរបស់លោក លន់ នល់) អធិការ​ដ្ឋាន​ផែនការ​ក្រុង ជាដើម។ លោក​ក៏​ជា​សមាជិក​មួយ​រូប​នៃ មហា​វិទ្យាល័យ​​ស្ថាបត្យ​កម្ម និង ផែន​ការ​ក្រុង នៅ សាកល​​វិទ្យាល័យ​​វិចិត្រ​​សិល្បៈ ផង​ដែរ។

៤. លោក ម៉ម សុផាន់ណា ជាស្ថាបត្យករ​ខ្មែរមួយរូបដែលបានកើតក្នុងឆ្នាំ ១៩៣៦ ជានិស្សិតបញ្ចប់​ផ្នែក​ស្ថាបត្យកម្ម​នៅ​ឯ​សាកល​វិទ្យាល័យ ម៉ៃអាមី (Miami University) រដ្ឋ​អូហៃយ៉ូ (Ohio)។ លោក​ជា​អ្នក​រចនា​ប្លង់ និង ​សំណង់​នៃ​មជ្ឈមណ្ឌល​អប់រំ​វិជ្ជា​ជីវៈ​ព្រះ​កុសុមៈ (សាលា​ជាតិ​អគ្គិសនី សព្វថ្ងៃ​ក្លាយ​ជា NTTI) និង ​ផ្ទះ​មូល មហា​វិថី​ព្រះ​នរោត្តម។ សព្វ​ថ្ងៃ​លោក​មាន​តំណែង​ជា​ទីប្រឹក្សា​នៅ​ក្រសួង​រៀបចំ​ដែនដី នគ​រូបនីយ​កម្ម និង ​សំណង់។

៤. លោក អ៊ុង ក្រពុំផ្កា គឺជាអតីតសិស្សនៃ អនុវិទ្យាល័យ ព្រះស៊ីសុវត្ថិ ដោយបានបន្តការសិក្សា​នៅ​ទីក្រុង ហាណូយ ផ្នែក​វិស្វករ ខាង​សាធារណៈការ។ លោក​បាន​កើត​​នៅ​ថ្ងៃទី​ ៦ ខែ​មិថុនា ឆ្នាំ ១៩២៤ ជា​អតីត​ស្ថាបត្យករ​ខ្មែរ​ដែល​ទទួល​បាន​គ្រឿង​ឥស្សរិយយស LEGION D’HONNEUR។ លោក​មាន​ស្នាដៃ​ជា​ច្រើន​ដូចជា ផ្ទះ​សំណាក់ និង​ សាកល​វិទ្យាល័យ​បាត់ដំបង ស្ថានីយ​រថភ្លើង​ខេត្ត​កំពត ភូមិ​គ្រឹះ គន្ធបុប្ផា (បច្ចុប្បន្ន​ព្រឹទ្ធសភា) និង ​ព្រះរាជ​ដំណាក់​ចន្ទ ជាដើម។ លោក​បានបាត់​ខ្លួន​នៅ​ក្នុង​របប​ខ្មែរ​ក្រហម ឆ្នាំ ១៩៧៥៕

ប្រភព ប្រជាប្រិយ