អង្គុយលើរទេះរុញជាង ១៤ ឆ្នាំ ពៅ បញ្ញាពេជ្រ ទម្លាយអារម្មណ៍មួយនេះ ធ្វើឲ្យមហាជនរំជួលចិត្តជាខ្លាំ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើគិតមកដល់ពេលនេះ មានរយៈពេលប្រមាណជាង ១៤ ឆ្នាំហើយ ដែលអតីតតារាចម្រៀងស្រីដ៏ល្បីល្បាញ ពៅ បញ្ញាពេជ្រ អង្គុយនៅលើរទេះរុញមិនអាចក្រោកដើរហើរបាន ក្រោយហេតុការបាញ់ប្រហារកាលពីច្រើនឆ្នាំកន្លងទៅនេះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដ្បិតថាឃ្លាតឆ្ងាយពីវិស័យសិល្បៈរាប់ឆ្នាំមកហើយ ប៉ុន្ដែ ពៅ បញ្ញាពេជ្រ នៅតែមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយមហាជនអ្នកគាំទ្រ ដោយជារឿយៗគេតែងឃើញអតីតារាចម្រៀងស្រីរូបនេះ បង្ហោះរូបថតបង្ហាញពីសកម្មភាពរស់នៅប្រចាំថ្ងៃតាមរយៈបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុកញឹកញាប់ខ្លាំងណាស់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រយៈពេលជាង ១០ ឆ្នាំដែល ពៅ បញ្ញាពេជ្រ អង្គុយនៅលើរទេះរុញ អាចនិយាយបានថានាងធ្វើចិត្តនឹងទទួលយកការពិតរបស់ខ្លួនឯងហើយ ដោយថ្មីៗនេះ អតីតតារាចម្រៀងស្រីខាងលើបានបង្ហោះរូបថតអង្គុយលើរទេះរុញសន្លឹកប្រកបដោយស្នាមញញឹម ព្រមទាំងសរសេររៀបរាប់ក្នុងន័យរីករាយនឹងអ្វីដែលខ្លួនមាននៅលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួនថា ៖ «ខ្ញុំដឹងថាការអង្គុយលើរទេះពិការមើលមកយ៉ាងណាក៏មិនដូចគេ និង មិនស្អាតទេ តែខ្ញុំញញឹម និង រីករាយនូវអ្វីដែលខ្ញុំសល់នៅពេលនេះ (រីករាយទទួលយកការពិត)»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដ្បិតថាសាររបស់ ពៅ បញ្ញាពេជ្រ ទទួលស្គាល់ពីការពិតនៃខ្លួនឯងបែបណាក៏ដោយ តែម្ដងម្កាលគេឃើញអតីតតារាចម្រៀងដ៏មានប្រជាប្រិយភាពរូបនេះ បង្ហោះសារត្អូញត្អែរ ក្រៀមក្រំ ធុញទ្រាន់នឹងអង្គុយលើរទេះរុញ ចង់ក្រោកឈរដើរបានដូចអ្នកដទៃ ធ្វើឱ្យមហាជនឃើញហើយខ្លោចចិត្តអាណិតនាងយ៉ាងខ្លាំង ៕

ប្រភព ប្រជាប្រិយ