រកមុខឃើញហើយ! ផ្ញើច្រើនដងហើយចេះតែបាត់ការ​ពិតគឺ​បុគ្គលិក​ក្រុមហ៊ុន​ដឹក​ជញ្ជូន J&T លួច​វះ​ឡាំង​យក​អុីវ៉ាន់​ភ្ញៀវ …(មានវីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជារឿងដែលគួរឱ្យភ្ញាក់ផ្អើល និងហួសចិត្តមួយផងដែរ ដែលគេបានលេចឮដំណឹងពីអតិថិជន រអ៊ូរទាំថាមានការបាត់បង់របស់បញ្ញើជារឿយៗ ដែលគេបានផ្ញើពីខេត្ត-ក្រុងមួយ ទៅមួយ តាមរយៈសេវាបញ្ញើ ហើយក៏ពុំដែលចាប់បានតើថា ដោយសារបុគ្គលិកក្រុមហ៊ុនជាអ្នកលួច ឬដោយសារបញ្ហាអ្វីផ្សេងនោះទេ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តែជាក់ស្តែង នៅពេលនេះ ស្រ្តីជាអ្នកលក់ទូរស័ព្ទម្នាក់ បានចំណាយពេលមួយថ្ងៃឡើងពីកំពង់ចាម មកកាន់ឃ្លាំងក្រុមហ៊ុន J&T នៅភ្នំពេញ បន្ទាប់ពីចាប់បានភស្តុតាងថា បុគ្គលិកក្រុមហ៊ុននេះ បានលួចវះឡាំងយកទូរស័ព្ទ ដែលគាត់បានផ្ញើមកឲ្យអតិថិជនតែជាក់ស្តែង នៅពេលនេះ ស្រ្តីជាអ្នកលក់ទូរស័ព្ទម្នាក់ បានចំណាយពេលមួយថ្ងៃឡើងពីកំពង់ចាម មកកាន់ឃ្លាំងក្រុមហ៊ុន J&T នៅភ្នំពេញ បន្ទាប់ពីចាប់បានភស្តុតាងថា បុគ្គលិកក្រុមហ៊ុននេះ បានលួចវះឡាំងយកទូរស័ព្ទ ដែលគាត់បានផ្ញើមកឲ្យអតិថិជន

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាមរយៈភស្តុតាងចាប់បានជាក់ស្តែង ស្រ្តីអ្នកលក់ទូរស័ព្ទរូបនោះ ក៏បាននិយាយដោយចិត្តត្រជាក់ ទៅកាន់អ្នកគ្រប់គ្រងក្រុមហ៊ុន J&T ថា គាត់មិនទាមទារសំណងអ្វីនោះទេ​ ដោយគាត់សុំតែយកទូរស័ព្ទរបស់គាត់ទាំងអស់ទៅវិញប៉ុណ្ណោះ ព្រោះលុយដែលអតិថិជនផ្ញើឲ្យ គឺគាត់បានវេរត្រឡប់ទៅឲ្យអតិថិជនវិញផងដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាមួយគ្នានេះផងដែរ តំណាងឲ្យអ្នកលក់ទូរស័ព្ទដែលធ្លាប់បាត់ និងមិនធ្លាប់បានបាត់របស់ទាំងអស់ សូមឲ្យក្រុម J&T មានវិធានការឲ្យបានតឹងរ៉ឹងបំផុត ទៅលើបុគ្គលិករបស់ខ្លួន ពុំនោះទេ ក្រុមហ៊ុននឹងអាចដួលរលំពុំបាន ព្រោះតែអតិថិជនអស់ទំនុកចិត្ត៕