រំភើបជំនួស! តាចេក ត្រេកអរខ្លាំង ក្រោយ ហេង នរកក្ដដា យកថវិកាប្រមូលបានពីអ្នកសិល្បៈមកជូនចំនួន…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តារាសម្ដែង ហេង នរកក្ដដា បានយកថវិកាមួយចំនួនដែលលោកប្រមូលបានពីសប្បុរសជនជូនដល់តារាកំប្លែងជើងចាស់ តាចេក ដែលកំពុងជួបជីវិតក្រលំបាកខ្លាំង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ហេង នរកក្ដដា បានរៀបរាប់ថា ៖ «ហឹម ខ្ញុំបានជួបឪចេកហើយ ជួបគាត់នៅខាងក្រៅមានតែពាក្យថាលើសពីអាណិត ថវិកាដែលខ្ញុំប្រមូលបានមានចំនួន (360$) វាមិនច្រើនទេសម្រាប់អ្នកមាន

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គេផឹកស៊ីតែមួយពេលអស់ហើយ តែវាពិតជាច្រើនណាស់សម្រាប់អ្នកក្រ។អរគុណបងប្អូនដែលបានជួយសម្រាលទុក្ខឪចេកតាមរយៈខ្ញុំ សូមជូនពរបងប្អូនមានសុខភាពល្អ ជោគជ័យគ្រប់ភារៈកិច្ច»។ក្រៅពីរៀបរាប់នូវការអាណិតអាសូរដល់តារាកំប្លែងជើងចាស់ខាងលើ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ហេង នរកក្ដដា ក៏បានភ្ជាប់មកជាមួយរូបថត តាចេក ប៉ុន្មានសន្លឹក ដែលមើលទៅលោកពិតជារំភើប ត្រេកអរខ្លាំងណាស់ក្រោយទទួលបានការជួយជ្រោមជ្រែងពីសប្បុរសជនបែបនេះ៕

ប្រភព ប្រជាប្រិយ