ថាមែនៗ! ស្ត្រីជាម្ដាយចិញ្ចឹម ដែលប្រើហិ.ង្សាលើកូនស្រីចិញ្ចឹមអាយុ ៩ឆ្នាំ ត្រូវបានសមត្ថកិច្ចសម្រេចឃា ត់ខ្លួន

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ស្ត្រី​ជាម្តាយចិញ្ចឹមចិត្ត​ឃោ​ឃៅ​ ដែលប្រើអំពើហិ.ង្សាលើ​កូនចិញ្ចឹម​ម្នាក់​ ត្រូវបានបញ្ជូន​ខ្លួន​ដល់ដៃ​តុលាការ​ហើយ​ ក្រោយ​អង្កេត​ឃើញថា​បាន​ប្រើ​ហិ.ង្សា​ទៅលើ​ក្មេងស្រី​ជា​កូន​ចិ​ញ្ចឹមយ៉ាង​ធ្ងន់ធ្ងរ​កន្លង​មក។​ ​សមត្ថកិច្ច​សម្រេច​ឃាត់ខ្លួន​ស្ត្រី​​ជា​ម្តាយចិញ្ចឹម​កុម៉ា​រី​រងគ្រោះ​ដើម្បី​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​ចាត់ការផ្លូវច្បាប់​ លើ​ករណី​ប្រើ​ហិ.ង្សា​លើ​កូនស្រី​ចិញ្ចឹម​ដែល​បច្ចុប្បន្ន​មាន​អាយុ ​០៩​ឆ្នាំ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សមត្ថកិច្ច​បានឲ្យ​ដឹងថា ​ការឃាត់​ និង​បញ្ជូន​ខ្លួន​ស្ត្រី​រូបនេះ គឺក្រោយ​លោក​ កែវ សុជាតិ​ ព្រះរាជអាជ្ញា​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្ត​ បញ្ជា​ឲ្យ​បើក​ការ​ស៊ើ​ប​អង្កេត​លើ​ករណីនេះ​ កាលពី​ថ្ងៃទី ​១២​ ខែ​វិ​ច្ឆិកា​កន្លងទៅ​ថ្មីៗ​នេះ​។​ការឃាត់ខ្លួន​ស្ត្រីខាងលើនេះ ​ក្រោយ​បែកធ្លាយ​ប្រើ​អំពើហិ.ង្សា​ទៅលើ​រាងកាយ​កូនស្រី​ចិញ្ចឹម​ជាច្រើន​ឆ្នាំ​រហូតមក​ដល់ពេលនេះ​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​កាលពី​រសៀល​ថ្ងៃទី​ ១៣ ​ខែវិច្ឆិកា ​ឆ្នាំ​២០២១​ពីបទ​អំពើហិង្សា​ក្នុង​គ្រួសារ​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស​ទាក់ទង​ទៅ​នឹង​ជនរង

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គ្រោះ​។មន្ត្រី​ការិយាល័យ​ប្រឆាំង​ការជួ.ញដូរ​មនុស្ស​ និង​ការពារ​អ​និតិ​ជន​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង​បានអោយដឹងថា សំណុំរឿងស្ត្រី​ជា​ជនសង្ស័យ​ខាងលើ​ពាក់ព័ន្ធ​ករណី​ប្រើ​អំពើហិ.ង្សា​ក្នុង​គ្រួ​សារបាន​កើត​ឡើង​តាំងពី​អំឡុង​ខែធ្នូ​ ឆ្នាំ​២០២០​ នៅ​ចំណុច​ក្រុមទី​១២ ភូមិ​វត្ត​គរ ​សង្កាត់​វត្ត​គរ​ ក្រុង​បាត់ដំបង​ នេះ​បើ​យោងតាម​ការបំភ្លឺ​ពី​សាក្សី​ជា​អ្នកជិតខាង​ជាច្រើន​នាក់​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ស្ត្រី​ជា​ជនសង្ស័យ​មានឈ្មោះ​ អ៊ឹង សុ​គុណ​ធី​ ភេទ​ស្រី​អាយុ​៥៧​ឆ្នាំ​(​ជា​ម្តាយចិញ្ចឹម​របស់​កុមារី​ជា​ជន​រង​ព្រោះ​)​មាន​ទីលំនៅ​ជាមួយគ្នា​ក្នុង​ចំណុចកើតហេតុ​ខាងលើ​។​បច្ចុប្បន្ន​ស្ត្រី​រូបនេះ​កំពុង​ឋិត​ក្រោម​ចំណាត់ការ​ផ្លូវច្បាប់​ពី​តុលាការ​ ចំណែក​កុមា​រី​រង​គ្រោះជា​កូនចិញ្ចឹម​សមត្ថកិច្ច​ជំនាញ​បានប្រគល់​ឲ្យទៅ​មន្ទីរ​សង្គមកិច្ច​ផងដែរ​៕​