ផ្អើលទាំងយប់! ឆេះផ្ទះគ្រូទាយមួយកន្លែង នៅភ្នំពេញ រត់ជាន់ជើងគ្នាជួយពន្លត់

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ការិយាល័យបង្ការពន្លត់អគ្គិភ័យ និង សង្គ្រោះ នៃស្នងការនគរបាលរាជធានីភ្នំពេញ នាថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ ២០២១ បានឱ្យដឹងថា មានពីករណីគ្រោះអគ្គិភ័យមួយបានកើតឡើងនៅវេលាម៉ោង​ ៦ និង ១០ នាទីល្ងាច​ ថ្ងៃទី ១៤​ ខែវិច្ឆិកា​ ឆ្នាំ ២០២១ ដែលស្ថិតនៅផ្ទះលេខ ៥៦៦​ ផ្លូវ ៦០K​ ភូមិតាងួនទី ២​ សង្កាត់កាកាបទី ១​ ខណ្ឌពោធិ៍​សែនជ័យ​​ រាជធានីភ្នំពេញ​ ដោយបានឆេះបំផ្លាញសម្ភារមួយចំនួន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទាក់ទិនទៅនឹងរឿងនេះ លោកវរសេនីយ៍ឯក​ ព្រហ្ម​ យ៉ន​ នាយការិយាល័យបង្ការពន្លត់អគ្គិភ័យ​ និង សង្គ្រោះ​ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រាប់ឱ្យដឹងថា​ ម្ចាស់ទីតាំងមានឈ្មោះ​ ទេព​ បូរី​ ភេទស្រី​ អាយុ​ ៤៥ ឆ្នាំ​ មុខរបរ​គ្រូទាយ។ ចំពោះមូលហេតុ​ នៃការឆាបឆេះនេះ​ គឺបណ្តាលមកពីការ​ឆ្លងចរន្តអគ្គិសនី​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាមប្រភពបានបញ្ជាក់ផងដែរថា ក្នុងហេតុការណ៍មួយនេះ បណ្តាលឱ្យឆាបឆេះថ្មបេតុង​ ទំហំ​ ៥ ម៉ែត្រ​ x​ ២០ ម៉ែត្រ​ ខូចខាតសម្ភារ​កង្ហារ​ ៣ គ្រឿង​​ ពូកចំនួន​ ២​ សម្ភារមួយចំនួន និង ពុំបណ្តាលឱ្យឆេះរាលដាលដល់ផ្ទះអ្នកជិតខាងឡើយ។ ដោយឡែក ក្នុងប្រតិបត្តិការ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សង្គ្រោះនេះ សមត្ថកិច្ចប្រើប្រាស់រថយន្ដការិយាល័យបង្ការ និង ពន្លត់អគ្គិភ័យ ចំនួន​ ៣ គ្រឿង ប្រើប្រាស់ទឹកអស់​ ៣ ឡាន ស្មើនឹង ១២ ម៉ែត្រគូប​ ​ទើបរលត់ទាំងស្រុង នៅវេលាម៉ោង​ ៦ និង ៤០ នាទីល្ងាច៕

ប្រភព ៖ ប្រជាប្រិយ