ផ្ទុះការសរសើរខ្លាំង ក្រោយអ្នកអង្គម្ចាស់នរោត្តម រស្មីខែមមុន្នី ច្រៀងក្នុងពិធីបិទមហោស្រពភាពយន្តអន្តរជាតិអាស៊ានលើកទី៧ (មានវីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កាលពីពេលថ្មីៗកន្លងទៅនេះ នៅក្នុង​ឱកាសនៃពិធីប្រកាសបិទជាផ្លូវការនូវទិវាមហោស្រពភាពយន្តអន្តរជាតិអាស៊ាន លើកទី៧ “Asian World Film Festival” នាទីក្រុង Los Angeles រដ្ឋ California សហរដ្ឋអាមេរិក អ្នកអង្គម្ចាស់ នរោត្តម រស្មីខែមមុន្នី បានសាងភាពភ្ញាក់ផ្អើល និងទទួលបានការកោតសរសើរយ៉ាងខ្លាំង ពីសំណាក់អ្នកគាំទ្រ និងប្រជាជនខ្មែរ ក្រោយព្រះអង្គបានបកស្រាយបទចម្រៀងជាខេមរភាសាមួយបទចំណងជើង អានី ដែលជាសំនៀងដើមរបស់អធិរាជសម្លេងមាសសុិនសុីសាមុត។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាមិញនៅក្នុងឱកាសនៃពិធីប្រកាសបិទជាផ្លូវការនោះ អ្នកអង្គម្ចាស់ នរោត្តម រស្មីខែមមុន្នី បានប្រគំលេងហ្គីតាបណ្តើរ បកស្រាយបទចម្រៀងបណ្តើរ គួបផ្សំនឹងទឹកដមសម្លេងដ៏សែនពិរោះរបស់ព្រះអង្គថែមទៀតនោះ បានធ្វើឲ្យអ្នកទស្សនានាំគ្នាកោតសរសើរចំពោះព្រះរាជសមត្ថភាពរបស់ព្រះអង្គតែម្តង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូមរំលឹកផងដែលថា ​អ្នកអង្គម្ចាស់ នរោត្តម រស្មីខែមមុន្នី គឺជា​ព្រះរាជបុត្រា​នៃសម្ដេច​រាជបុត្រី ព្រះអនុជនរោត្តម អរុណរស្មី នឹងត្រូវជាព្រះរាជនត្តា(ចៅប្រុស) នៃព្រះបរមរតនកោដ្ឋ ព្រះបាទ​សម្ដេច​ព្រះនរោត្ដម សីហនុ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចង់ជ្រាបកាន់តែច្បាស់បន្ថែមទៅទៀតនោះ សូមទស្សនារូបភាព និងវីដេអូខាងក្រោមទាំងអស់គ្នា៖