អបអរសាទរ! កីឡាការិនីប៉េតង់កម្ពុជា ឈ្នះមេដាយមាសពិភពលោក នៅអេស្ប៉ាញ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទីបំផុត ព្រឹកថ្ងៃអាទិត្យ ទី១៤ ខែវិច្ឆិកា ឆ្នាំ២០២១ (ម៉ោងនៅកម្ពុជា) កីឡាការិនីប៉េតង់កម្ពុជា អ៊ុក ស្រីមុំ បានឈ្នះមេដាយមាសពិភពលោក ឆ្នាំ២០២១ ដោយបានផ្តួលកីឡាការិនីថៃ នៅក្នុងវគ្គផ្តាច់ព្រ័ត្រក្នុងវិញ្ញាសាវាយយកពិន្ទុ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូមរំលឹកផងដែរថា នេះជាលើកទី២ ហើយដែលកីឡាការិនីប៉េតង់ និងប៊ូលជួរមុខរបស់កម្ពុជា អ៊ុក ស្រីមុំ បានឈ្នះមេដាយមាសកម្រិតពិភពលោកបែបនេះ ក្រោយឈ្នះលើកដំបូងនៅទឹកដីប្រទេសថៃកាលឆ្នាំ២០១៧ នៅពេលយកឈ្នះកីឡាការិនីថៃនៅវគ្គផ្តាច់ព្រ័ត្រនេះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

វាពិតជាមោទកភាពណាស់ដែល កម្ពុជា មានតែស្រីមុំម្នាក់ប៉ុណ្ណោះដែលប្រកួតលើវិញ្ញាសាវាយយកពិន្ទុផ្នែកនារី ដែលប្រកួតពីថ្ងៃទី១២ ដល់ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២១ ដែលបានយកឈ្នះគូប្រជែងថៃនៅវគ្គផ្តាច់ព្រ័ត្រដោយលទ្ធផល ៣៧ទល់នឹង ២៩ពិន្ទុ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងនោះ អ៊ុក ស្រីមុំ បានក្លាយជាកីឡាការិនីទី២ របស់កម្ពុជាដែលបានឈ្នះមេដាយ ៥សម័យកាលជាប់ៗគ្នា ក្រោយពេលអ្នកស្រី កែ ឡេង ឈ្នះបាន ៤សម័យកាលជាប់ៗ មុនពេលប្រកាសចូលនិវត្តន៍៕