ភរិយាលោក កែវ វាសនា វេរលុយច្រឡំអស់ជាង ៤មុឺនដុល្លារ ស្មានថាជាង ៤ម៉ឺនរៀល តែចុងក្រោយសំណាងប៉ះចំអ្នកដឹកជញ្ចូនស្មោះត្រង់…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កាលពីពេលថ្មីៗនេះ មហាជន និងអ្នកលេងបណ្តាញហ្វេសប៊ុកជាច្រើននាក់ បានផ្ទុះការភ្ញាក់ផ្អើល និងចំណាប់អារម្មណ៍ជាខ្លាំង ក្រោយពេលដែលភរិយារបស់តារាចម្រៀងដ៏ល្បីលោកកែវវាសនា បង្ហោះសារដ៏វែងអន្លាយមួយឃ្លា បង្ហាញពីរឿងរ៉ាវដ៏អស្ចារ្យមួយ ក្រោយពេលដែលរូបខ្លួនច្រឡំវេរលុយចំនួន៤ម៉ឺន៥ពាន់ដុល្លារ ដោយស្មានតែជាទឹកប្រាក់៤មុឺន៥ពាន់រៀល ប៉ុន្តែគុណបុណ្យជួយប៉ះអ្នកដឹកជញ្ចូនចិត្តធម៌វេរលុយត្រលប់មកវិញ មិនបាត់សូម្បីមួយកាក់មួយសេន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាក់ស្តែងនៅក្នុងសារនោះ ភរិយារបស់តារាចម្រៀងលោកកែវ វាសនា បានសរសេររៀបរាប់ ដោយរ៉ាយរ៉ាប់ប្រាប់នូវដំណើររឿងយ៉ាងដូច្នេះថា៖ «ប្អូនប្រុសជាបុគ្គលិកខាងសេវាដឹកជញ្ជូន J&T សាខាច្បារអំពៅដែលតែងតែមកដឹកឥវ៉ាន់នៅក្រុមហ៊ុនខ្ញុំរាល់ថ្ងៃ ម្សិលមិញគាត់បានគិតលុយអស់ ៤៥០០០រៀល ប៉ុន្តែការបាញ់លុយរបស់ខ្ញុំចុចខុសទៅចូលកុងដុល្លាហើយដៃក៍ចុចលឿនពេកក៍ទៅជាបាញ់លុយចំនួន ៤៥០០០ដុល្លារវិញ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ហើយខ្ញុំក៍ឆាតទៅគាត់ភ្លាមថាអូនបងច្រឡំដាក់ជាលុយដុល្លាទៅហើយជួយបាញ់អោយបងវិញផង ប្រហែល២នាទីក្រោយមកគាត់ក៍បានបាញ់វិញ ហើយខ្ញុំក៍បាញ់ជាលុយខ្មែរទៅគាត់វិញ។ ចង់និយាយថាប្អូនក្មេងតែប្អូនមានទំនួលខុសត្រូវស្មោះត្រង់ ការងារល្អច្បាស់លាស់ចឹងបងប្អូនខាងបឹងស្នោច្បាអំពៅត្រូវការផ្ញើឥវ៉ាន់២៤ខេត្តក្រុងអាចទាក់ទងប្អូនប្រុសបានគាត់មកយកដល់ទីកន្លែងមិនថាតិចឬច្រើន🥰 បងមានតែពាក្យនិយាយថាការស្មោះត្រង់ មិនលោភលន់ មិនគេងប្រវ័ណ្ឌញើសឈាមគេគឺជូនពរអោយប្អូនអនាគតកាន់តែល្អប្រសើរជោគជ័យ បងជូនសាគុណប្អូនតិចតួចសម្រាប់ទឹកចិត្ត☺️»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូមរំលឹកផងដែលថា ក្រោយបានឃើញការបង្ហោះដោយបានរៀបរាប់ប្រាប់ពីដំណើររឿងយ៉ាងដូច្នេះ មានមហាជន និងជាពិសេសហ្វេនៗដែលជាអ្នកនិយមគាំទ្រភរិយាតារាប្រុសដ៏ល្បីលោកកែវ វាសនា បានស៊ែរចែករំលែក និងចុចlike ព្រមទាំងបញ្ចេញមតិយ៉ាងច្រើនកុះករថែមទៀតផង៕