ឪពុកទើបតែទទួលមរណភាព ពេលនេះកូនប្រុស សែម សង្វាត ប្រកាសសុំជំនួយ​ក្រោយលោកយាយ​ធ្លាក់ខ្លួន​ឈឺធ្ងន់ ​អស់លទ្ធភាព​ព្យាបាល​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មហាជនបានជ្រាបហើយ អតីតតារាចម្រៀងប្រុស សែម សង្វាត បានទទួលមរណភាព កាលពីថ្ងៃទី ១ ខែតុលា ឆ្នាំ ២០២១ កន្លងទៅ ដោយសារតែជំងឺប្រចាំកាយ ដែលពិតជាធ្វើឱ្យមហាជន ក៏ដូចជា​អ្នកសិល្បៈមានការសោកស្ដាយ​អាឡោះអាល័យ​ជាពន់ពេក ​ព្រមទាំងបានបន្សល់ក្ដីទុក្ខសោក​​ដល់កូនៗ ​និង ម្ដាយវ័យចំណាស់ម្នាក់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែក ក្រោយពីអតីតតារាចម្រៀងរូបនេះ បានលាចាកលោកបាន ១ ខែជាង ថ្មីៗនេះ ក៏បានទទួលបានដំណឹងថា ម្ដាយរបស់លោក កំពុងតែធ្លាក់ខ្លួនឈឺធ្ងន់ ដែលបានឃើញកូនប្រុស​រប​ស់​លោក បង្ហោះសារ​ដង្ហើយហៅលោកឪពុក​ឱ្យជួយលោកយាយ ​ព្រមទាំងពោលសុំជំនួយពីមហាជន ​ដោយពេលនេះអស់លទ្ធភាព​ព្យាបាលជំ ងឺលោកយាយហើយ។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សារនោះ កូនប្រុសរបស់ លោក សែម សង្វាត បានរៀបរាប់លើបណ្ដាញសង្គមថា ៖«ពិបាកចិត្តខ្លាំងណាស់​កំពុងតែអត់មានលុយផង ​ម៉ាក់យាយ​ក៏ស្ថិតក្នុងសភាព​ធ្ងន់ធ្ងរ​ទៀត ​​ប៉ា​អើ​យ​ជួយ​ម៉ាក់​យាយយើងផង។ ​​ចៅអស់លទ្ធភាពហើយ ​​មានតែសុំការជួយពីបងប្អូនទៀតទេ ​​សូមជួយផងអ៊ំពូមីង»៕​