កំពុងតែលំបាកផង ស្រាបតែតារាកំប្លែង តាចេក មកជួបរឿងបែបនេះទៀត

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មហាជនជាច្រើនបានជ្រាបហើយពី តាចេក ដែលធ្លាប់ជាតារាកំប្លែងជើងចាស់ដ៏មានប្រជាប្រិយភាពមួយរូប ប៉ុន្តែ​មួយរយៈធំចុងក្រោយនេះ ​លោកហាក់បាត់មុខពីការ​សម្ដែងកំប្លែងលើ​កញ្ចក់​ទូរ​ទស្សន៍ផ្សេងៗ ដែល​គេបានឃើញថា លោក​កំពុងរស់នៅក្នុងជីវិតដែលមានជីវភាពលំបាកខ្លាំង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពិតណាស់ កន្លងមកនេះ គេតែងឃើញ លោកតា បង្ហោះរូបភាព និងសារលើបណ្ដាញសង្គម​ពីការតស៊ូរបស់លោកតា​ប្រកបរបរលក់ភេសជ្ជៈ និង ​លក់ផ្លែឈើតាមដងផ្លូវ ​ដែលធ្វើឱ្យមហាជន​អ្នក​គាំទ្រ​​សម្ដែង​នូវភាពអាណិតអាសូរដល់​លោកតាគ្រប់គ្នា។​ ដោយឡែកថ្មីៗនេះ កាន់តែធ្វើឱ្យមហាជនអ្នកគាំទ្រខ្លោចចិត្តថែមទៀតនោះ ក្រោយពីបានឃើញ តារាកំប្លែងជើងចាស់រូបនេះ បង្ហោះរូបភាពមួយសន្លឹកដ៏គួរឱ្យអាសូរ ដៃបីចៅអង្គុយលើឡាន​ឈ្មួល​អត់ដំបូលមួយ ដែលឱ្យដឹងថា លោកតា​កំពុងតែធ្វើដំណើរ​ត្រឡប់ទៅផ្ទះវិញ ​ប៉ុន្តែម៉ូតូខូចតាមផ្លូវ ​ហើយបានឡានគេឱ្យជិះជាបន្តបន្ទាប់។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សារនោះ លោកតាចេក រៀបរាប់ថា ៖« ហេងអីហេងម្ល៉េះ ខ្ញុំម៉ូតូខូច​តាមផ្លូវហើយសំណាងដែលបាន​​ក្មួយម្ចាស់ឡានដឹក​ទំនិញឱ្យជិះមកជាមួយ ​​មិនទាន់ដល់ពាក់​កណ្ដាល​ផ្លូវផង​ឡាន​ក៏​ខូច​ទៀតហុយសំពោង គាត់ប្រាប់ឡានគាត់ខូចហើយតែគាត់អាណិតឃើញមានចៅបីបួន និង យាយផងក៏បន្ត​ទៅទៀតរហូតទាល់តែឡាន​ទៅមុខលែងរួចទើបឈប់ ​សំណាង​ដែល​មាន​ឡាន​ឈ្នួលមកដល់ល្មមគាត់ក៏ហៅអោយជិះបន្តដំណើរទៅទៀត។ អាណិតគាត់ឡាន​ខូចមិនដឹងយ៉ាងណាទេ​តែក៏អរគុណគាត់ដែរ ​ដែលចេះជួយគ្នាក្នុងគ្រាលំបាក»។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បន្ទាប់ពីបានឃើញបែបនេះ មហាជនលើបណ្ដាញសង្គមក៏បាននាំគ្នាធ្វើការចែករំលែក ព្រមទាំង​បង្ហាញពីអារម្មណ៍កាន់​តែមានការអាណិត​អាសូរដល់ តារាកំប្លែងជើងចាស់រូបនេះ ​ថែមទៀត៕