កានសង្វែគ! នៅពេឃើញទិដ្ឋភាពពិធីបុណ្យស ព លោកជំទាវ កែវ មន្ថា

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កាលពីពេលថ្មីៗនេះ ក្រោយទទួលបាននូវដំណឹងមរណទុក្ខដ៏សែនក្រៀមក្រំ ក្រោយពេលដែលវីរ:សិល្បការិនីខ្មែរយ៉ាងជំនាញខាងផ្នែកចម្រៀង និងសម្តែង លោកជំទាវកែវ មន្ថា បានទទួលមរណភាពដោយរោគាពាធនោះ តារាល្បីៗជាច្រើនរួមមាន លោក ករុណា ពេជ្រ លោកសុគន្ធ ថេរ៉ាយុទ្ធ អ្នកដឹកនាំសម្តែងលោក កុល សោភោ និងលោក ជ័យ សុវ៉ាត ព្រមទាំងកញ្ញា សុវត្ថិ ឌីធារិកា បានលេចមុខមានវត្តមាននៅក្នុងកម្មវិធីបុណ្យស ព ដើម្បីជាការចូលរួមរំលែកទុក្ខ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាក់ស្តែងយោងតាមគណនីហ្វេសប៊ុករបស់តារាប៉ុន្មានដួងខាងលើនេះ បានបង្ហោះនៅរូបថតប៉ុន្មានសន្លឹក បង្ហាញនូវទិដ្ឋភាពក្នុងពិធីបុណ្យស ពលោកជំទាវកែវមន្ដា ប្រកបដោយទឹកមុខដ៏ស្រពាប់ស្រពាន និងទឹកចិត្តអាឡោះអាល័យចំពោះការបាត់បង់នូវធនធានដ៏កម្រខាងផ្នែកសិល្ប:ចម្រៀង និងសម្តែងរបស់កម្ពុជាជាខ្លាំង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូមរំលឹកផងដែលថា លោកជំទាវកែវ មន្ថា គឺជាតារាចម្រៀង និងជាតារាសម្តែងដែលទទួលបានប្រជាប្រិយភាព និងទទួលបានការគាំទ្រខ្លាំង ពីសំណាក់មហាជន និងប្រជាពលរដ្ឋក្នុងកំឡុងទសវត្សទី៦០ និង៧០ និងជាពិសេសតាមរយ:បទមរតកដើមមួយបទមានចំណងជើងថា ខ្យល់កំពូលភ្នំ ដែលធ្វើឲ្យមហាជនខ្មែរចងចាំសិល្បការិនីរូបនេះពុំភ្លេចចំពោះទឹកដមសម្លេងដ៏សែនពិរោះរបស់លោកស្រី៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចង់ជ្រាបកាន់តែច្បាស់ សូមទស្សនារូបភាពខាងក្រោមនេះ៖