រំជួលចិត្តណាស់! “មីងអើយ ខ្ញុំឈប់ធ្វើអ្នកសុំទានហើយ លុយដែលពូមីងឱ្យ ខ្ញុំសន្សំដាក់កូនជ្រូកទិញអីវ៉ាន់លក់”

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជារឿងដ៏គួរឱ្យស្ងើចសរសើរបំផុត ដែលក្មេងប្រុសតូចម្នាក់ បានពោលពាក្យដោយក្ដីជឿជាក់ ប្រាប់ទៅកាន់ម្ចាស់គណនីមួយដែលមានឈ្មោះថា Ty Ty ដោយប្ដេជ្ញាថាខ្លួនឈប់ធ្វើជាអ្នកសុំទានទៀតហើយ ដែលធ្វើឱ្យម្ចាស់គណនីក៏ដូចជាមហាជនឮហើយ មានចិត្តអាណិតស្រណោះដល់ក្មេងតូចខាងលើជាអនេក។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពាក់ព័ន្ធទៅនឹងរឿងរ៉ាវនេះ បើតាមរយៈគណនីដែលមានឈ្មោះ Ty Ty បានបញ្ជាក់ឱ្យបានដឹងថា ក្មេងប្រុសរូបនេះ មានទីលំនៅរស់នៅក្នុងទឹកដីខេត្តកំពង់ឆ្នាំង រស់នៅក្នុងជីវភាពខ្វះខាត ជាកូនកំព្រាឪពុក ដោយឪពុករបស់គេបានស្លា.ប់ដោយសាររ.ន្ទះបា.ញ់ ទើបធ្លាក់ខ្លួនដើរសុំទានគេរាល់ថ្ងៃ ដើម្បីចិញ្ចឹមម្ដាយ និងប្អូនៗតូចៗរបស់គេ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាមិញ បើតាមការបញ្ជាក់ពីគណនីខាងលើ កាលពីថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ ២០២១ ម្សិលមិញនេះ បានឱ្យដឹងថា ក្មេងប្រុសដ៏គួរឱ្យអាណិតរូបនោះ បានពោលពាក្យដ៏គួរឱ្យស្រណោះចេញពីមាត់ថា៖ «មីង! ខ្ញុំឈប់ធ្វើអ្នកសុំទានហើយ លុយដែលពូមីងឱ្យ ខ្ញុំសន្សំដាក់កូនជ្រូក ទិញអីវ៉ាន់លក់ ឮហើយអួលដើម-ក»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាមរយៈរឿងរ៉ាវដ៏គួរឱ្យស្រណោះនេះ បានធ្វើឱ្យមហាជនអួលដើម-កស្ទើរស្រក់ទឹកភ្នែក ព្រមទាំងបាននាំគ្នាស្ញើចសរសើរនូវទឹកចិត្តរបស់ក្មេងតូច ដែលមានគំនិតតស៊ូយកកម្រៃបន្តិចបន្តួច ច្នៃជាមុខរបរ ដោយមិនចង់ដើរផ្លូវជាអ្នកសុំទានឡើយ។មិនតែប៉ុណ្ណោះ គេសង្កេតឃើញមានមហាជនមួយចំនួន បាននាំគ្នាសាកសួរដើម្បីចង់ឧបត្ថម្ភនូវថវិកាបន្តិចបន្តួចជូនក្មេងប្រុសនេះ ដើម្បីជាការលើកទឹកចិត្តឱ្យរូបគេ បានតស៊ូបន្តដំណើរជីវិតចិញ្ចឹមគ្រួសារតទៅមុខទៀតផង៕