ពិបាកធ្វើចិត្តណាស់! ម្តាយធ្វើដំណើរទៅទិញម្ហូបតែបន្តិច ដល់ពេលត្រឡប់មករកកូនវិញស្រាប់តែ…(មានវីដេអូ)

ក្មេងស្រីម្នាក់បានឈ្លក់ទឹកធុងស្លា.ប់ពេលនៅម្នាក់ឯង ខណៈម្ដាយចេញទៅទិញម្ហូបមួយភ្លែតសោះ។ ជនរងគ្រោះមានឈ្មោះ ឈ្មោះ ឆៃ លីជិន អាយុ ១៨ខែ មានឪពុកឈ្មោះ ឈន លី អាយុ ៣៩ឆ្នាំ ជាជាងជួសជុលរថយន្ត និងម្តាយឈ្មោះ ឱក ស្រីមុំ អាយុ ៣០ឆ្នាំ។ហេតុការណ៍នេះ បង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោងប្រមាណ ១២ថ្ងៃត្រង់ទី១១ ខែវិឆ្ឆិកា ឆ្នាំ២០២១ នៅបន្ទប់ជួលក្នុងភូមិ ទួលថ្ងាន់ សង្កាត់ទួលសង្កែ២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

តាមព័ត៌មានពីម្តាយបានឲ្យដឹងថា នៅវេលាម៉ោងប្រមាណ ១០ព្រឹកថ្ងៃកើតហេតុ គាត់បានទុកកូននៅផ្ទះរត់លេង ជាមួយក្មេងក្បែរខាង ហើយគាត់បានធ្វើដំណើរទៅទិញម្ហូប។ ពេលទិញរួច ក៏ត្រឡប់មកផ្ទះវិញ ក៏បានទៅទិញតេឡេទូរទស្សន៍ទៀត ដោយភ្លេចកូន។

ប្រភពដដែលបន្តថា ពេលត្រឡប់មកវិញ នៅវេលាម៉ោងប្រមាណ ១១ព្រឹក ក៏បានដើររកកូនសួរក្មេងៗ និងអ្នកជិតខាងមិនឃើញ ក្រោយមកបានចូលទៅក្នុងបន្ទប់ទឹក ស្រាប់តែប្រទះឃើញ កូនដាំក្បាលធ្លាក់ចូលទៅក្នុងធុងជ័រដាក់ត្រងទឹក ក្នុងបន្ទប់ទឹក ឈ្លក់ទឹកស្លា. ប់បា.ត់ទៅហើយ។

តាមព័ត៌មានឲ្យដឹងទៀតថា នៅវេលានោះបង្កឲ្យមានការភ្ញាក់ផ្អើលជាខ្លាំង ហើយស្រ្តីជាម្តាយ ស្លុតចិត្តពេកបានត្រឹមតែទ្រហោយំ អាលោះអាល័យ កូនស្រីជាទីស្រលាញ់របស់ខ្លួន។ បន្ទាប់ពីសមត្ថកិច្ចពិ និត្យរួច ស.ពត្រូវបានក្រុមគ្រួសារ នាំយកទៅធ្វើបុណ្យ និងបូជាតាមប្រពៃណី នៅវត្តទួលអស់លោក ហៅវត្តទួលសន្តិវ័ន៕