បុរសម្នាក់កាន់រូបថតមួយសន្លឹក បីកូនស្រីទាំង ទឹកភ្នែកហូររហាម ដើរស្វែងរកប្រពន្ធ..(មានវីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជារឿងដែលគួរឱ្យអាណិត ខណៈបុរសម្នាក់បីកូនស្រីនៅនឹងដៃមានកាន់រូបថតមួយសន្លឹកដើរស្វែងរកប្រពន្ធរបស់ខ្លួន ដែលបានចាកចេញពីផ្ទះអស់រយៈពេលជាង ២ខែមកហើយ ដោយគាត់បានតាមស្វែងរកប្រពន្ធសឹងគ្រប់ខេត្តទៅហើយ ទើបរហូតមកដល់ព្រឹកថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ២០២១នេះ គាត់បានមកដល់សាលាសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ សុំឱ្យសមត្ថកិច្ចជួយអន្តរាគមន៍។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បុរសរូបនេះមានឈ្មោះ សាន់ សារិន ហៅ រឺអាយុ ៣៩ឆ្នាំ មុខរបរកម្មករចៀរជ័រ រស់នៅភូមិគីឡ៩៣ ឃុំ២ធ្នូ ស្រុកខ្សួល ខេត្តក្រចេះ។ ចំណែកប្រពន្ធឈ្មោះ មឿន ណាមី ហៅងោល អាយុ ៣៣ឆ្នាំ។តាមបុរសជាប្តីបានឱ្យដឹងថា ក្រោយរៀបការគាត់មានកូនស្រី ២នាក់នៅក្នុងបន្ទុក ហើយរូបគាត់បានប្រកបរបរ ជា កម្មករចៀរជ័រកៅស៊ូ។ លុះមកដល់ថ្ងៃទី ០៧ ខែសីហា ឆ្នាំ២០២១ ក្រោយពីប្រកែកពាក្យសម្តីនឹងគ្នាមួយប្រាវរួចមក

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ស្ត្រីជាប្រពន្ធ បានប្រាប់គាត់ថា នាងទៅហើយ ទៅរកមុខរបរថ្មី រួចក៏ឡើងជិះឡានឈួលចាកចេញពីផ្ទះបាត់ចោលកូនស្រី ព្រួនាក់ ចោលរូប គាត់ជាប្តី ទុកឱ្យទន្ទឹងរង់ចាំមើលផ្លូវពីមួយថ្ងៃទៅមួយថ្ងៃ តែចាំបាត់ៗ មិនឃើញវិលវិញឡើយ ធ្វើឱ្យរូបគាត់ជាប្តីដើរតាមស្វែងរក អស់រយៈពេលជាង ព្រខែមកហើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លុះមកដល់ព្រឹកថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ២០២១នេះ គ្រាន់តែឮគេប្រាប់ថា ប្រពន្ធលួចស្នាក់នៅម្ដុំផ្សារព្រៃទា សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ក៏សម្រេចចិត្តបីកូនស្រីធ្វើដំណើរចាកចេញពីស្រុក ដើម្បីមកទីក្រុងភ្នំពេញតាមស្វែងរកប្រពន្ធ។ តែខណៈ មកដល់ភ្នំពេញនៅតែរកមិនឃើញនដែលបានត្រឹមតែបីកូនធ្វើដំណើរមកសាលាសង្កាត់ចោមចៅទី៣ទាំងទឹកភ្នែកសុំឱ្យសមត្ថកិច្ចជួយធ្វើអន្តរាគមន៍ផង។