សាហាវម្លេះ! ក្មេងស្រីអាយុ ៩ឆ្នាំ ត្រូវម្តាយចិញ្ចឹម វា យមួយថ្ងៃជាង ១០០រំពាត់ ហើយប្រាប់គេថា ឆ្មាខ្វាច និងដើរបុកទ្វារ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពិតជារឿងដែលគួរឱ្យអាណិតអាសូរ និងសង្វេគចិត្តជាខ្លាំង ដោយក្មេងស្រីដ៏អភ័ព្វម្នាក់ដែលត្រូវបានប្តីប្រពន្ធ១គូដែលគ្មានកូន បានយកមកចិញ្ចឹមតាំងពីអាយុ ​០៣ឆ្នាំ សង្ឃឹមថាមានក្តីសុខ​ ក្រោយពីម្តាយដើមបង្កើតផ្តល់កំណើត​មកហើយតែខ្វះលទ្ធភាពគ្រប់គ្រងបានប្រគល់ឱ្យប្តីប្រពន្ធ១គូ​ យកមកបីបាច់ថែរក្សាតាមសំណើ​រសុំរបស់ពួកគេ។ តែគួរឱ្យអាសូរ ​រហូតដល់​បច្ចុប្បន្នក្មេងស្រីមាន​អាយុ​ ០៩ឆ្នាំហើយ បែរជាទទួលទា.រុ.ណក.ម្មប្រើហិ.ង្សាអស់ជាច្រើនឆ្នាំ​យ៉ាងឃោឃៅ​ ពីសំណាក់ម្តាយចិញ្ចឹមទៅវិញ និងគំរា.មមិនឱ្យនិយាយប្រាប់អ្នកជិតខាងឱ្យដឹងទៀតផង តែលាក់បាំងមិនជិត ខណៈអ្នកជិតខាងបានឃើញទង្វើឃោឃៅស្ទើររាល់ថ្ងៃគ្មានថ្ងៃលោះ​ ទើបបែកធ្លាយដល់សមត្ថកិច្ច។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពាក់ព័ន្ធករណីនេះ ​តាមសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋជិតខាងបានអោយដឹងកាលពីល្ងាចថ្ងៃទី ០៩ ខែវិច្ឆិកា ឆ្នាំ២០២១ថា ជារៀងរាល់ថ្ងៃពួកគាត់តែងសង្កេតឃើញក្មេងស្រីនេះត្រូវបានស្ត្រីជាម្តាយចិញ្ចឹមវា.យធ្វើបាបលើរាងកាយ​រហូតមានស្នាមពេញខ្លួន ដោយសាតែម្តាយចិញ្ចឹមប្រើហិ.ង្សា ហើយបានប្រឌិតថាស្នាមនៅលើខ្លួនកុមារីរងគ្រោះ គឺសត្វឆ្មាខ្វាច និងដើរបុកទ្វារជាដើមទៅវិញ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រភព​បន្ត​ប្រាប់ថា កុមារី​រងគ្រោះ​មានឈ្មោះ ​ច​ន្ធី លីហ្សា ​អាយុ ០៩​ឆ្នាំ​ មាន​ម្តាយចិញ្ចឹម​ឈ្មោះ ​អ៊ឹ​ម សុគ​ន្ធី​អាយុ​៥៧​ឆ្នាំ​ រស់នៅ​ភូមិ​វត្ត​គរ​ សង្កាត់​វត្ត​គរ ​ក្រុង​បាត់ដំបង​។ ​ហើយ​កុមារី​រងគ្រោះ​ខាងលើ​ត្រូវបាន​ពីរ​នាក់​ប្តី​ប្រពន្ធ​ដែល​រៀបការហើយ​មិន​មានកូន​ បាន​ទៅសុំ​យក​ក្មេងស្រី​ខាងលើ​ពី​ខាង​ឪពុក​ម្តាយបង្កើត​ដែលមាន​ជីវភាព​ខ្វះខាត​នៅឯ​មន្ទីរពេទ្យ​តាំងពី​អាយុ​ ០៣ឆ្នាំ​មក​ម្លេះ។ ​តាំងពី​យកមក​ខាង​ម្តាយចិញ្ចឹម​មិនសូវ​ជា​ពេញ​ចិត្ត​ក្មេង​នោះប៉ុន្មាន​ទេ​ គឺ​តែងតែ​ធ្វើបាប​ស្ទើរ​រាល់ថ្ងៃ ដោយ​ថ្ងៃ​ខ្លះ​វា.យ​ធ្វើ​បាបរ​ហូត​ជាង​ ១០០​រំពាត់​ក៏មាន ​និង​មានពេលខ្លះ​វា.យ​ផង ​បា.ញ់​និង​ជំ​ពាម​កៅស៊ូ​ផង ​ដែលជា​ទង្វើ​ឃោ​ឃៅ​បំផុត​ទើប​ពួកគាត់​ជា​អ្នក​ជិត​ខាង​មិនអាច​ទ្រាំ​បាន​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកស្រី ​អ៊ឹម សុគ​ន្ធី​ ដែលជា​ម្តាយចិញ្ចឹម​របស់​ក្មេងរងគ្រោះ​បានទទួល​ស្គាល់​ទង្វើ​រប​ស់​ខ្លួន​ដែល​មិនអាច​ប្រកែក​បាន​ហើយប្រាប់​ថា រយៈពេល​កន្លង​មក​ខ្លួនធ្លាប់បាន​វា.យ​ធ្វើបាប​មែន ហើយ​ធ្លាប់បាន​យក​កុមារី​រង​គ្រោះ​ដែលជា​កូនចិញ្ចឹម​ឱ្យទៅ​គេ​ម្តង​ដែរ​ តែ​ត្រូវបាន​ប្ដី​​គាត់​ទៅយកមកវិញ។ ក្រោយពី​លោក​មេភូមិ​ចុះមក​ណែនាំ​រួចមក ខ្លួនមិនដែល​ហ៊ាន​ធ្វើបាប​ទៀត​ទេ​។​ ការបកស្រាយ​ពី​ម្តាយចិញ្ចឹម​គ្មាន​ចិត្ត​មេ​ត្តា​នេះ​ លោក​ ហោ​ ផុន​ មេភូមិ​វត្ត​គរ​បានបញ្ជាក់​អោយដឹង​នៅ​ថ្ងៃទី​ ១១​ ខែ​វិ​ច្ឆិកា​នេះដែរ​ថា រឿង​ប្រើប្រាស់​អំពើ​ហិ.ង្សា​ខាងលើ ​គឺមាន​ពិតមែន​ ហើយ​រយៈ​ពេល​កន្លងមក​លោក​ក៏​ធ្លាប់បាន​ចុះ​ណែនាំ​ម្តង​ហើយ កុំអោយ​វា.យ​ធ្វើបាប​ក្មេង​បន្តទៀត​ គឺ​គ្រាន់តែ​ប្រើ​ត្រឹម​មាត់​ប្រដៅ​បាន​ហើយ​។​ លោកបន្តថា ​ក្រោយពី​លោក​ចុះ​ព្រមាន​ម្តង​មក​ សកម្មភាព​បាន​ធូស្បើយ​បាន​មួយ​រយះពេល​ខ្លី​ប៉ុណ្ណោះ​ ក៏​ម្តាយចិញ្ចឹម​រូបនេះ​នៅតែ​បន្ត​សកម្មភាព​ហិ.ង្សា​រហូតដល់​ថ្ងៃនេះ​ ទើប​អ្នកជិតខាង​ទ្រាំលែងបាន​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ពាក់ព័ន្ធ​ករណី​ហិង្សា​ខាងលើ​នេះ នៅ​ថ្ងៃទី ​១១​ ខែ​វិ​ច្ឆិកា​នេះ ​លោក​ ពេ​ជ្យ សា​រ៉ែ​ម ​អធិការ​ក្រុង​បាត់ដំបង​បញ្ជាក់ថា ​ក្រោយ​មាន​កិច្ច​អន្តរាគមន៍​ពី​កម្លាំង​របស់លោក​ ចំពោះមុខ​គ្រាន់តែ​ធ្វើការ​ណែនាំ​ដល់​ស្ត្រី​ដែលជា​ម្តាយចិញ្ចឹម​ហើយ​ចំណាត់​ការបន្ត​យ៉ាងណា​នោះ​ ខាង​មន្ត្រី​ជំនាញ​រដ្ឋបាល​សាលាក្រុង​ នឹង​បន្ត​វិធានការ​នៅ​ថ្ងៃទី ១២ ​ខែ​វិ​ច្ឆិកា​ស្អែក​នេះ​បន្តទៀត ថា​តើ​គួរមាន​វិធានការ​បែបណា​​ឱ្យកុមារី​រងគ្រោះ​ផុត​អំពី​សកម្មភាព​ដ៏​ព្រៃផ្សៃ​បែបនេះ​ពី​សំណាក់​ម្តាយចិញ្ចឹម​ចិត្ត​ឃោ​ឃៅ​នេះ​បន្តទៀត​។​ឆ្លើយតប​នឹង​ចំណាត់ការ​របស់​មន្ត្រី​នៃ​មន្ទីរជំនាញ​សាលាក្រុង​ ប្រជាពលរដ្ឋ​ស្មើ​សុំ​ឲ្យ​ខាង​មន្ត្រី​ជំនាញ​គួរ​ពិចារណា​លើ​អត្តចរិត​របស់​ម្តាយ​ចិញ្ចឹម​រូបនេះ ​ខណៈ​អាជ្ញាធរ​ព្រមាន​ហើយ​នៅតែ​ប្រព្រឹត្ត​ ដូច្នេះ​ពួកគាត់​សំណូមពរ​ឲ្យ​យក​កុមារី​រងគ្រោះ​ទុក​នៅ​កន្លែង​ថែទាំ​ណា​មួយ​ដែលមាន​សុ​វត្តិភាព​​៕