ក្មេង​ស្រី​អាយុ ១៣​ឆ្នាំ​ម្នាក់ រស់នៅរង​ការ​ឈឺចាប់​ពាសពេញរាងកាយរាល់ថ្ងៃ ដោយ​សារជំងឺ​សើ​រស្បែក គួឲ្យអាសូរ…(មានវីដេអូ)

នៅ​ថ្ងៃ​ទី​១០ វិច្ឆិកា ២០២១​នេះ លោក ផ​ន ផល្លា ដែល​គេ​ស្គាល់​ថា​ជា ប្រធាន​អង្គការ​មណ្ឌលកុមារ​កំព្រា​មែកឈើ បាន​បង្ហាញ​អំពី​ជីវិត​របស់​ក្មេង​ស្រី​ម្នាក់ ដែល​នាងរង​ការ​ឈឺចាប់​រាល់ថ្ងៃ ដោយសារ​ជំ ងឺ​សើ​ស្បែក គ្មាន​ពេល​ស្រាកស្រាន្ត។ក្មេង​ស្រី​ម្នាក់ ដែល​មានឈ្មោះ​ថា ស្រី កែវ បាន​ចាប់កំណើត ក្នុង​គ្រួសារ​ក្រីក្រ​មួយ​នៅ​ស្រុក​ស​ន្ទុ​ក ខេត្តកំពង់ធំ ដែល​ខ្លួនប្រាណរបស់​នាង​ហ៊ុំ​ព័ន្ធ ដោយ​ជំងឺ​សើ​ស្បែក តាំងពី​កំណើត​មក​ម្ល៉េះ។ ប​ច្ចុ​ប្ប​នេះ ស្រី កែវ មាន​អាយុ​ ១៣​ឆ្នាំ​ហើយ ដោយ​ស្ថានភាព​ជំងឺ​សើ​ស្បែក​របស់​នាង បាន​ធ្វើ​ឲ្យ​នាងរង​នូវ​ការ​ឈឺចាប់ គ្មាន​លុះ​ថ្ងៃ​នោះ​ទេ។ ទទួល​ការ​ឈឺចាប់​រាល់ថ្ងៃ ក៏​ព្រោះតែ ស្រី កែវ រមាស់​ខ្លាំង​លើ​ស្បែក​របស់​នាង ហើយ​ប្រេះ​ចេញ​ឈា.ម ស្ទើរ​គ្រប់កន្លែង​ផង​ដែរ។

រយៈពេល ​២​ឆ្នាំ​ហើយ ដែល​លោក ផ​ន ផល្លា ព្យាយាម​គ្រប់​បែប​យ៉ាង ដើម្បី​រក​ថ្នាំ ព្រមទាំង​បញ្ជូន​នាង​តូចទៅ​ព្យាបាល​នៅ​តាម​មន្ទីរពេទ្យ​នានា ប៉ុន្តែ​មិន​មាន​ប្រសិទ្ធភាព​ឡើយ ដោយសារ​តែ​ជំ ងឺ​នេះ ជា​ជំងឺ​តំណពូជ (​ហ្ស៊ែ​ន​) ពី​ឪពុក​ម្តាយ។

យ៉ាងណាមិញ អ្វី​ដែល​ជា​ក្តី​បំណងប្រាថ្នា របស់​ប្រធាន​អង្គការ​មណ្ឌលកុមារ​កំព្រា​មែកឈើ​នោះ គឺ​គ្រាន់តែ​ចង់​ឃើញ​នាង មិន​រមាស់​ខ្លាំង​ពេក មិន​ឈឺចាប់​ពេក ហើយ​អាច​ញ៉ាំ​បាន និង​ដេក​បាន​ស្រួល​ខ្លះ ព្រោះថា រយៈពេល ១៣​ឆ្នាំ កន្លង​មកនេះ ស្រី កែវ មាន​ពេល​តិចតួច​ណាស់ ដែល​នាង​អាចមាន​ស្នាមញញឹម​នឹង​គេ។

លោក ផ​ន ផល្លា ទទួលស្គាល់​ថា ក្មេង​ស្រី​រូប​នេះ​ត្រូវ​គេ​រើសអើង មិន​ចង់​នៅ​ជិត ក៏​ព្រោះតែ​ជំងឺ​របស់​នាង ប៉ុន្តែ​លោក​សូម​បញ្ជាក់​ជូន​បងប្អូន​អោយ​ដឹង​ថា ជំងឺ​ប្រភេទ​នេះ គឺ​វា​មិន​ឆ្លង​នោះ​ទេ ដូច្នេះ​ចូរ​យើង​ទាំងអស់​គ្នា កុំ​ខ្លាចរអា ក្មេង​ស្រី​ម្នាក់​នេះ។ លោក ផ​ន ផល្លា មាន​ក្តី​អាណិត​ស្រឡាញ់ ស្រី កែវ យ៉ាង​ខ្លាំង លោក​គ្រាន់តែ​ចង់​ឲ្យ​នាង បាន​ធូរស្បើយ​ពី​ការ​ឈឺចាប់ពី​ជំ ងឺ​របស់​នាង​ខ្លះ៕