នេះជាទិដ្ឋភាពក្នុងថ្ងៃជ័យរបស់ អែតមីន ជីងចក់ មើលពិតជាមានសុភមង្គលណាស់ ហើយព្រមទាំងទម្លាយអារម្មណ៍ពិតថា…(មានវីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជឿជាក់ថាពុកម៉ែបងប្អូនជាច្រើន ដែលនិយមទស្សនាបាល់ទាត់ ពិតជាបានស្គាល់យ៉ាងច្បាស់ហើយថា អែតមីន ជីងចក់ នោះ ដែលមានឈ្មោះពិតថា ជឿន ប៊ុនចក់ ដែលជាអ្នកអត្ថាធិបាយបាល់ទាត់ ដ៏ល្បីឈ្មោះមួយរូប នៅក្នុងប្រទេសកម្ពុជា ព្រមទាំងទទួលបានការគាំទ្រជាច្រើនផងដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែក នាពេលថ្មីៗនេះ រូបលោកមានទំនាក់ទំនងជាមួយ នារីដ៏ស្រស់ស្អាតម្នាក់ឈ្មៅះថា ទ្រិញ ផល្លា ជាអ្នកមេម៉ាយកូនមួយ ជារឿយៗគេបានឃើញអ្នកទាំងពីរ តែងបង្ហោះរូបភាព និងវីដេអូជាមួយញឹកញាប់មិនដែលដាច់នោះលើយ មើលទៅពោរពេញដោយភាពស្និតស្នាលគ្នាណាស់។ លុះមកដល់ព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ ២០២១ នេះ អ្នកទាំងពីរបានសម្រចចិត្តចូលរោងការជាមួយគ្នាហើយ ដោយកម្មវិធីនេះបានធ្វើឡើង នៅឯគេហដ្ឋានលេខ 18-19 H បុរី ឃិត ឈឿន ភូមចំការឪឡឹក សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ហ្វេនៗ និងមហាជនបណ្តាលអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកធ្លាប់តែឃើញ អែតមីន ជីងចក់ ពាក់អាវីឡា អង្គុយអត្ថាធិប្បាយបាល់ទាត់ តែម្តងនេះ ពូជក់ ដាក់មួយឈុតកូនកំលោះ ក្នុងថ្ងៃមង្គលរបស់ខ្លួន មើលទៅស្អាតដល់ហើយ ថែមទាំងបានទម្លាយអារម្មណ៍របស់ខ្លួន និងបានផ្ញើសារអរគុណ បែបនេះថា៖“ហ្នឹងហើយ ពូ អរគុណដល់ក្មួយៗដល់ប្អូនៗ ដល់ពូមីងលោកយាយលោកតា ដែលបានជូនពរក្នុងថ្ងៃសិរីសួស្តីរបស់ពូ… ការពិតបញ្ហាវានៅត្រង់ហ្នឹងណាលោកយាយលោកតា វាដូចថាអាហ្នឹងបើមែនទែនទៅ យើងហៅថាអាពាហ៍ពិពាហ៍ ហើយអាពាហ៍ពិពាហ៍កើតឡើងមកបាន ដោយសារការយល់ចិត្តគ្នាការស្រលាញ់គ្នា មើលចិត្តគ្នា ចឹងហា៎ស….” ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទន្ទឹមនឹងឃើញបែបនេះភ្លាម ហ្វេនៗជាច្រើនរបស់ អែតមីន ជីងចក់ បានចូលរួមអបអរសាទេ និងសម្តែងនូវក្តីរីករាយចំពោះគូស្វាមី ភរិយាមួយគូនេះ ព្រមទាំងបានផ្ញើសារចូលរួមអបសាទ ជាហូរហែ ឲ្យអ្នកទាំងពីរស្រលាញ់គ្នាដល់ចាស់កោងខ្នង៕ដើម្បីជ្រាបកាន់តែច្បាស់សូមទស្សនាវីដេអូខាក្រោម ៖