សែនស្រណោះ! នៅពេល ស៊ូ ស៊ីរីកា ពោលពាក្យនេះ ក្រោយជាជីដូនលាចាកគ្មាថ្ងៃវិលវិញ…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រិយមិត្តនិយមតាមដានជីវិតឯកជនរបស់តារាចម្រៀងប្រចាំផលិតកម្មថោន កញ្ញា ស៊ូ ស៊ីរីកា ប្រាកដជាបានជ្រាបមកហើយថាកញ្ញាគឺជាចៅស្រីបង្កើតរបស់អតីតតារាសម្តែង និង​ តារាចម្រៀងជើងចាស់អ្នកស្រី កែវ មន្ថា ដែលមានឈ្មោះល្បីសុសសាយនៅអំឡុងទសវត្សរ៍ ៦០-៧០។ ក្នុងនោះដែរ ក្រៅពីឪពុកម្តាយ កញ្ញា ស៊ូ ស៊ីរីកា គឺត្រូវបានមើលថែចិញ្ចឹមបីបាច់តាំងពីក្មេងក្រោមការប្រៀនប្រដៅតាមព្រហ្មវិហារធម៌ពីជីដូន គឺអ្នកស្រី កែវ មន្ថា។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាមិញ មុននឹងជីដូនទទួលមរណភាពនៅយប់រំលងអធ្រាត្រថ្ងៃទី​ ១០ ឈានចូលថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ ២០២១ កញ្ញា ស៊ូ ស៊ីរីកា បានបង្ហោះរូបភាពសោកសៅយ៉ាងខ្លាំងនៅថ្ងៃបញ្ជូនលោកយាយតាមរយៈឡានសង្គ្រោះបន្ទាន់ទៅមន្ទីរពេទ្យ។ លើសពីនោះ បើទោះជាមិនបានចូលទៅកាន់បន្ទប់ពេទ្យមើលថែលោកយាយនៅនាទីចុងក្រោយដោយផ្ទាល់ កញ្ញា ស៊ូ ស៊ីរីកា ក៏បានទៅរង់ចាំជីដូននៅមន្ទីរពេទ្យទាំងយប់ទៀតផង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយពីជីដូនជាទីគោរពស្រឡាញ់បានទទួលមរណភាពទៅដូចជាលឿនពេក បានធ្វើឱ្យចៅស្រី គឺកញ្ញា ស៊ូ ស៊ីរីកា​ ហាក់ទទួលយកមិនទាន់បាន ដោយគ្រប់ពេលវេលាធ្លាប់មានជីដូននៅក្បែរតាមមើលថែស្ទើរគ្រប់ជំហានផងនោះ បានធ្វើឱ្យកញ្ញា ស៊ូ ស៊ីរីកា បានបង្ហោះសារមួយគួរឱ្យអាណិតថា​ ៖ «ប្រៀបដូចជាយល់សប្តិ»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សារនោះដែរ ក៏បានធ្វើឱ្យមហាជនអ្នកគាំទ្រ និង មិត្តសិល្បករ-ការិនី ជាច្រើនបានចូលទៅខមមិនលើកទឹកចិត្ត និង ចូលរួមរំលែកទុក្ខនៃការបាត់បង់មនុស្សជាទីស្រឡាញ់របស់តារាចម្រៀងស្រីខាងលើនេះជាបន្តបន្ទាប់ផងដែរ៕