ជីវិតថ្លៃណាស់! ប្អូនស្រីម្នាក់ជួបគ្រោះថ្នាក់ លូនចេញពីក្រោមឡានដឹកដីទាំងភ័យរន្ធ​ ត់ស្ទើរស្លុតស្មារតី ដោយសារតែ…(មានវីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បុរសម្នាក់ស្រវឹ ងស្រាបើករថយន្តសេរីទំនើបមួយគ្រឿងចេញពីផ្លូវបេតុងជ្រុលទៅបុករថយន្តបែនដឹកខ្សាច់ពេញទំហឹងបណ្តាលឱ្យរថយន្តបែនដឹកខ្សាច់ជ្រុលទៅបុកចូលផ្ទះលក់បាយម្ហូប បណ្តាលឱ្យរងរបួ សម្តាយ និងកូនស្រីបញ្ជូនទៅស ង្គ្រោះភ្លាមៗនៅឯមន្ទីរពេទ្យ កាលពីវេលា១១ និង២០នាទីយប់ថ្ងៃអង្គារ៍ ទី ៩ ខែវិច្ឋិកា ឆ្នាំ២០២១នេះ ស្ថិតនៅតាមបណ្តោយផ្លូវ៦០ម៉ែត្រ កែងនិងផ្លូវជាតិលេខ២ ក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើយោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុរថយន្តបែនដឹកខ្សាច់ ពណ៌ស ពាក់ស្លាក ភ្នំពេញ BF-០៥៦៦ ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ២ ទិសដៅពីជើងទៅត្បូង ខណៈមកដល់ចំណុចកើតហេតុ កែងផ្លូវ៦០ម៉ែត្រ បានបត់ឆ្វេង ស្រាប់តែមានរថយន្តសេរីទំនើប ម៉ាក់សឺដេស្ត ពណ៌ខ្មៅ បើកបរដោយបុរសម្នាក់ធ្វើដំណើរតាមបណ្តោយផ្លូវបេតុង ទិសដៅពីត្បូងទៅជើង ហើយជ្រុលទៅបុករថយន្តបែនដឹកដី

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពេញទំហឹងបណ្តាលឱ្យរថយន្តបែនដឹកដី រ៉េចង្កូតទៅបុកចូលផ្ទះអ្នកលក់បាយ បណ្តាលឱ្យកូនស្រីម្នាក់រងរបួសស្រាល រីឯម្តាយរងរបួសធ្ងន់ ត្រូវបានរថយន្តស ង្គ្រោះគ្លីនិកឯកជនដឹកយកទៅស ង្គ្រោះភ្លាមៗ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានទាក់ទងទៅកាន់សមត្ថកិច្ចជំនាញធ្វើការវាស់វែងយករថយន្តទាំងពីរទៅរក្សាទុក្ខនៅការិយាល័យចរាចរផ្លូវគោករាជធានីភ្នំពេញ រងចាំការដោះស្រាយតាមផ្លូវច្បាប់៕