កើតអីចេះ! សុខៗ ម្ចាស់អាខោនមួយ បានដៀលឪពុកម្តាយ លោក ណុប បាយ៉ារិទ្ធិ ថាបង្កើតកូនដើម្បីជាឧបករណ៍រកលុយ​…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កាលពេលថ្មីៗនេះ ផ្ទុះការភ្ញាក់ផ្អើលជាខ្លាំងក្រោយពី ម្ចាស់គណនីហ្វេសប៊ុកមួយ ឈ្មោះថា Hea To Seng ដែលត្រូវបានអ្នកសិល្បៈមួយចំនួនស្គាល់ថា មានទំនាក់ទំនងស្អិតរមួតជាមួយកំពូលតារាចម្រៀងប្រចាំផលិតកម្ម ហង្សមាស លោក ណុប បាយ៉ារិទ្ធិ​ ចេញមុខប្រតិកម្ម ដោយបានបង្ហោះវីដេអូ និងសារជេរម្រាយចំពោះឪពុកម្តាយរបស់លោក ណុប បាយ៉ារិទ្ធិ និងថៅកែកាបូបល្បី មានទីតាំងនៅម្តុំផ្សារអូឡាំពិក ដែល​ត្រូវ​ជា ​ប្អូន​ស្រី​បង្កើត​ របស់​​ថៅកែ​ទូរទស្សន៍​​ដ៏​ធំ​មួយ​​ក៏​ដូច​ជា​អ្នក​នាង​ ឱក សុគន្ធ​កញ្ញា។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើតាមគណនីហ្វេសប៊ុកឈ្មោះ Hea To Seng បានសម្តែងក្តីឈឺចាប់ និងមិនពេញចិត្តយ៉ាងខ្លាំង ចំពោះលោកស្រី សំកុល សុទ្ធាវី និងលោក ណុប សម្បត្តិ ដែលត្រូវជាឪពុកម្តាយរបស់លោក ណុប បាយ៉ារិទ្ធិ ព្រមទាំងទារប្រាក់បំណុលពីអ្នកទាំងពីរ ចំនួន ៣ ម៉ឺនដុល្លារអាមេរិក ដើម្បីបញ្ចាប់សាច់រឿង និងកម្មពារជាមួយគ្នាទៀត។ ម្ចាស់គណនីហ្វេសប៊ុករូបនេះ ថែមទាំងបានចោទប្រកាន់ ឪពុកម្តាយរបស់តារាចម្រៀង ណុប បាយ៉ារិទ្ធិ ប្រើប្រាស់កូនរបស់ខ្លួន ដើម្បីជួយរកលុយ និងបង្កើតកូនមកដើម្បីធ្វើជាឧបករណ៍រកលុយឱ្យខ្លួន តែប៉ុណ្ណោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទោះបីយ៉ាងណា រឿងរ៉ាវចម្រោងចម្រាសគ្នានេះ មានទាំងទាញបុគ្គលទី៣ ចូលមកផងដែរ ដោយរឿងនេះ​កើតឡើង ព្រោះតែម្ចាស់គណនី ហាក់មានចិត្តប្រច័ណ្ឌ និងមិនពេញចិត្តចំពោះថៅកែហាងកាបូប ដែលត្រូវបានមហាជនស្គាល់ថា ជាប្អូនស្រីបង្កើតរបស់ម្ចាស់ស្ថានីយ៍ទូរទស្សន៍ដ៏ល្បីមួយ។​ក្នុងនោះ បើតាមសំណេររបស់ម្ចាស់គណនី មានលក្ខណៈអាក្រក់ស្តាប់ ក្នុងគោលបំណងទំនងជាសុំឱ្យដោះលែង ឬឈប់ធ្វើការរកស៊ីជាមួយនឹងលោក ណុប បាយ៉ារិទ្ធិ ដោយសារតែមុខរបររកស៊ីនេះ បង្កឱ្យមានភាពរង្គោះរង្គើរនៅក្នុងទំនាក់ទំនងជាង១០ ឆ្នាំរបស់ខ្លួន​ ស្ទើរតែធ្លាក់ដល់ចំណុចសូន្យ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាមួយគ្នានោះ ម្ចាស់គណនីហ្វេសប៊ុក Hea To Seng ហាក់កំពុងឆេះឆួលដោយកំហឹង ព្រមទាំងប្រកាសដោយមិនព្រឺបបួល ម្តាយណុប បាយ៉ារិទ្ធិ ប្តឹងផ្តល់គ្នាឡើយ ដោយហ៊ានទាំងចោទនិងប្រមាថចំៗឈ្មោះម្តាយឪពុករបស់តារាចម្រៀង ណុប បាយ៉ារិទ្ធិ ថាបានដើរបំផ្លាញគេឯង ព្រមទាំងឱ្យរកលុយទៅសងអ្នកស្រុកបារាំងចំនួន ១៦ ម៉ឺនដុល្លារ ដោយសារតែធ្វើឱ្យគេក្លាយជាស្រីម៉េម៉ាយ ហើយកូន៣នាក់ ក្លាយជាក្មេងកំព្រា។បើតាមវិដេអូមួយបង្ហោះដោយម្ចាស់គណនីដដែល បានបង្ហោះគឺសម្លេងដែលយកចេញពីឆាតឆ្លើយឆ្លងរវាងខ្លួន និងម្តាយរបស់ ណុប បាយ៉ារិទ្ធិ ដោយលោកស្រី សំកុល សុទ្ធាវី ថាលោកស្រី មិនបានពឹងពាក់ប្រាក់កាក់លើបុគ្គលឈ្មោះ Hea To Seng នោះឡើយ ដោយបាននិយាយថា បុគ្គលរូបនេះ ទាល់តែជាប់ខ្នោះ ចូលគុ​ កម្តងទើបខ្លួន ព្រោះតែចូលចិត្តប្រើសម្តីជេរប្រមាថគេឯង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែក ខណៈដែលមានរឿងរ៉ាវបែបនេះកើតឡើង ដោយម្ចាស់គណនីឈ្មោះ Hea To Seng បង្ហោះវីដេអូ និងសារលក្ខណៈជេរប្រមាថ ខាងលោក ណុប បាយ៉ារិទ្ធិ ហាក់មានភាពស្ងាត់ស្ងៀម ពុំមានបង្ហាញសកម្មភាព ឬប្រតិកម្មណាមួយឡើយ ក្នុងការឆ្លើយតបចំពោះការចោទប្រកាន់ពីសំណាក់ម្ចាស់គណនីហ្វេសប៊ុក Hea To Seng៕