ហួសចិត្ត! ចិញ្ចឹមយូរខែហើយ ទើបដឹងថាសុនខរបស់ខ្លួន ជាកញ្ជ្រោង ក្រោយពីវាធ្វើរឿងនេះ…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គ្រួសារមួយក្រុម មកពីរដ្ឋធានី Lima នៃប្រទេសប៉េរ៉ូ បានមានការភ្ញាក់ផ្អើល និងហួសចិត្តជាខ្លាំង ក្រោយពីដឹងថាសត្វសុនខដែលខ្លួនចិញ្ចឹម ជាសត្វកញ្ជ្រោងសោះ។តាមប្រភពព័ត៌មានបានឲ្យដឹងថា ស្ត្រីជាម្ដាយក្នុងគ្រួសារខាងលើ មិនបញ្ចេញអត្តសញ្ញាណ បានអនុញ្ញាតឲ្យកូនប្រុសតូចរបស់ខ្លួនទិញសត្វចិញ្ចឹមដែលជាកូនឆ្កែ នៅកន្លែងលក់មួយកន្លែងក្នុងរដ្ឋធានី។ តួយ៉ាង អ្នកលក់បានលក់កូនកញ្ជ្រោងមួយក្បាល ដែលមានមុខមាត់ដូចសត្វសុនខប្រភេទពូជ ហ៊ូស្គីទៅដល់ក្មេងប្រុសក្នុងតម្លៃប្រមាណ១៣ដុល្លារអាមេរិកប៉ុណ្ណោះ ដោយក្មេងប្រុសរួមទាំងក្រុមគ្រួសារមិនដឹងឡើយថាវាជាកូនកញ្ជ្រោង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចាប់តាំងពីទិញមកដំបូង ក្មេងប្រុសបានមើលថែវាយ៉ាងល្អ រហូតដល់វាធំលូតលាស់ឡើង ក៏ហាក់មានសកម្មភាពឈ្លា.នពានទៅដល់សមាជិកគ្រួសារតែម្ដង។ ទន្ទឹមនឹងនេះ បុរសជាឪពុករបស់ក្មេងប្រុស បានកត់សម្គាល់ឃើញថាក្លិនលាមក និងទឹកនោមរបស់វា ខ្លាំងជាងក្លិនរបស់សត្វសុនខទូទៅ។ ហើយអំឡុងពេលមានខ្យល់ព្យុះខ្លាំងនៅតំបន់កាលពីយប់ថ្ងៃទី២៤ ខែឧសភាកន្លងទៅ វាបានរត់គេចចេញពីផ្ទះ និងចាប់តាំងពីពេលនោះមក វាតែងតែឡើងទៅដេកលើដំបូលផ្ទះជាញឹកញាប់ ដោយបច្ចុប្បន្ន វាមានអាយុ៨ខែ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទោះជាយ៉ាងណាក៏ដោយ នៅទីបំផុត គ្រប់គ្នាបានដឹងថា វាមិនមែនជាកូនសុនខឡើយ ដែលតាមពិតទៅវាជាកូនកញ្ជ្រោង ព្រោះតែវាដេញខាំសម្លា.ប់ និងស៊ីមាន់ ទា ជ្រូករបស់អ្នកភូមិជាបន្ដបន្ទាប់ ហើយជាហេតុធ្វើឲ្យគ្រួសាររបស់ក្មេងប្រុស ត្រូវចំណាយប្រាក់សងអ្នកភូមិវិញផងដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាមិញ ឥឡូវនេះ ខាងក្រុមគ្រួសារជាម្ចាស់កូនកញ្ជ្រោង បានធ្វើការអំពាវនាវដល់អាជ្ញាធរមូលដ្ឋានជួយអន្តាគមន៍រួមរាល់ហើយ និងយកកូនកញ្ជ្រោងទៅកាន់ជម្រកធម្មជាតិរបស់វាវិញ៕