សូមជូនដំណឹង! ឪពុកម្ដាយ និង កូនកំលោះកូនក្រមុំ ត្រូវធ្វើតេស្តរហ័សរកកូ​ វីដសិន មុនចាប់ផ្ដើមពិធីអាពាហ៍ពិពាហ៍

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រសួងវប្បធម៌ និងវិចិត្រសិល្បះ នាថ្ងៃទី ០៩ ខែវិច្ឆិកា ឆ្នាំ ២០២១ បានចេញនីតិវិធីប្រតិបត្តិស្តង់ដា (SOP) ស្តីពី ការរៀបចំពិធីអាពាហ៍ពិពាហ៍ និងពិធីបុណ្យប្រពៃណីនានា នៅក្នុងព្រះរាជាណាចក្រកម្ពុជា ក្នុងគោលបំណង រក្សាសុវត្ថិភាពពីការឆ្លងជំ ងឺកូ វីដ-១៩ នៅពេលរៀបចំពិធី។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងនោះ នៅក្នុងចំណុចទី ៥ នៃវិធានការការពារការរីករាលដាល បានបញ្ជាក់ឱ្យបានដឹងថា ម្ចាស់ផ្តើមពិធី ឪពុកម្តាយ កូនកំលោះ កូនក្រមុំ អ្នកកំដរ អ្នកភ្នួង អាចារ្យ អ្នកផ្លូវចៅមហា ចុងភៅ អ្នកបម្រើសេវាម្ហូបអាហារ-ភេសជ្ជៈ អ្នកភ្លេង អ្នកចម្រៀង

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

និងអ្នកដទៃទៀត ដែលត្រូវនៅកៀកគ្នា ក្នុងអំឡុងពេលកិច្ចពិធី ត្រូវធ្វើតេស្តរហ័សរកអង់ទីហ្សែនមេរោគកូវីដ-១៩ នៅមុនពេលចាប់ផ្ដើមពិធី ដោយម្ចាស់ពិធី ឬអ្នកទទួលសិទ្ធិពីម្ចាស់ពិធី ត្រូវទទួលខុសត្រូវ លើការអនុវត្តធ្វើតេស្តរហ័សនេះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែក ចំពោះភ្ញៀវដែលចូលរួមពិធី ត្រូវបានលើកទឹកចិត្ត ឱ្យធ្វើតេស្តរហ័សរកអង់ទីហ្សែនមេរោ គកូ វីដ-១៩ ដោយខ្លួនឯង នៅមុនពេលទៅចូលរួមពិធី។ ក្នុងនោះ ក្នុងករណីសង្ស័យលើអ្នកចូលរួមពិធី ត្រូវដាក់អ្នកសង្ស័យនោះ ឱ្យនៅដាច់ដោយឡែកពីអ្នកដទៃ ធ្វើតេស្តរហ័សរកអង់ទីហ្សែនមេរោ គកូ វីដ-១៩ និងរាយការណ៍ជាបន្ទាន់ទៅកាន់មន្ដ្រីសុខាភិបាល៕