ជូចត់ណាស់! ពេលដឹងពីប្រវត្តិ លោក ដួង​ សុខគា ទើបដឹងកម្សត់ប៉ុណ្ណា (មានវីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាការពិតណាស់ តារាសិល្បៈ ពហុជំនាញជើងចាស់ លោក ដួង សុខគា ត្រូវបានទស្សនិកជនជាច្រើន មានការកោតសរសើរនិងស្ញប់ស្ញែង ចំពោះសមត្ថភាពសិល្បៈរបស់លោក ដែលមានទេពកោសល្យ ក្នុងការច្រៀងភ្លេងការ និងអាយ៉ៃឆ្លើយឆ្លងបុរាណ ជាពិសេសកំណាព្យកាបឃ្លោងពាក្យចុងជួនបែបកំប្លែងស្ងួត ឲ្យអ្នកទស្សនាសើចសប្បាយរីករាយតាមលោកផងដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទន្ទឹមនឹងនេះ នៅពីក្រោយភាពជោគជ័យ និងធ្វើឲ្យមហាជនអ្នកគាំទ្រ មានសំណើចសើចក្អាកក្អាយជាមួយលោកមកទល់សព្វថ្ងៃ លោក ដួង សុខគា ក៏មានប្រវត្តិតស៊ូដ៏ជូចត់ជាច្រើនទម្រាំមកដល់ពេលនេះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងនោះ លោកបានឆ្លងកាត់ការព្យាយាមដែលជាអ្នកតាមខេត្ត ដើម្បីបានមកសិក្សានៅរាជធានីភ្នំពេញ គឺលោកធ្វើដំណើរដោយជិះកង់ តាំងពីខេត្តតាកែវដើម្បីមកភ្នំពេញ ថែមទាំង ជាអ្នករត់ម៉ូតូឌុប ដើម្បីបានលុយយកទៅរៀនផ្ទាល់ខ្លួនទៀតផង។ជាមួយគ្នានេះ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នាពេលបច្ចុប្បន្ន តារាពហុជំនាញជើងចាស់ លោក ដួង សុខគា ក៏នៅតែបន្តការងារលើវិស័យសិល្បៈនេះជាធម្មតា ខណៈដែលមានក្រុមសិល្បៈក្មេងៗជំនាន់ក្រោយចូលមកជាហូរហែរ។ ក្នុងនោះ ថ្វីបើមានរលកក្រោយច្រើនយ៉ាងណាក្តី ក៏ប្រិយភាពរៀមច្បងរូបនេះមិនបានធ្លាក់ចុះនោះទេ៕ដើម្បីជ្រាបកាន់តែច្បាស់សូមទស្សនាវីដេអូខាងក្រោម ៖