ចំណុចពិសេសនេះហើយ ទើប នាយចឺម សុខចិត្តមើលរំលងស្នេហ៍ក្រមុំ ស្រវ៉ាយកគូស្នេហ៍មេម៉ាយ…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ស្នេហារវាងតារាចម្រៀងវ័យក្មេង នាយចឺម និង សង្សារថ្មីទី ៤ គឺអ្នកនាង សេង សុខឃីម កាន់តែផ្អែមល្ហែមមានក្ដីសុខឡើងពីមួយថ្ងៃទៅមួយថ្ងៃ។គេចាំបានថា គ្រាន់តែចាប់ផ្ដើមបង្ហាញមុខមាត់សង្សារថ្មីនេះជាសាធារណៈភ្លាម

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នាយចឺម ក៏ត្រូវមហាជនជាច្រើនលើកសរសើរព្រោងព្រាតថា គូស្នេហ៍ក្រោយរបស់លោកមានសាច់ឈាមស្រស់ថ្លា មុខមាត់រាងរៅស្រស់ស្អាតណាស់ ថែមទាំងនៅវ័យក្មេងទៀតផង តែរឿងដែលមហាជននាំគ្នាស្រឡាំងកាំងបំផុតនោះគឺ គូស្នេហ៍តារាចម្រៀងរូបនេះ គឺជាមេម៉ាយកូនមួយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទោះបីជាសង្សារជាមេម៉ាយកូនមួយ ប៉ុន្ដែ នាយចឺម ហាក់មិនខ្វល់ខ្វាយពីអតីតកាលរបស់នាងឡើយ ព្រោះនាងមានចំណុចពិសេសលើសនារីដែលលោកធ្លាប់ជួបកន្លងមក មិនត្រឹមតែប៉ុណ្ណោះ អ្នកមេម៉ាយរូបនេះមានសាច់ឈាមសខ្ចីទ្រលុកទ្រលន់

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កម្ពស់កម្ពរក៏បាន លើសពីនេះទោះបីអ្នកនាងតុបតែងខ្លួនបែបណា មិនថាស្លៀកពាក់ប្រពៃណីខ្មែរ នារីសម័យថ្មី នារីឥណ្ឌា នារីខ្មែរ-អ៊ីស្លាម ស្លៀកពាក់ឈុតទាហាន ឬនារីអាកាសចរទេ សុទ្ធតែមើលទៅស័ក្ដិសមស្រស់ស្អាតទាក់ទាញខ្លាំង៕