លោកឧកញ៉ា ឌួង ងៀប ចេញមុខបកស្រាយខ្ទេច ក្រោយប្រពន្ធទម្លាយរឿងមានស្រីបំផ្លា.ញទ្រព្យ និងមិនខ្វល់គ្រួសារ…(មានវីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មហាជនមួយចំនួនប្រាកដជាបានជ្រាបរួចមកហើយ ក្រោយផ្ទុះរឿងរ៉ាវពេញបណ្តាញសង្គម កាលពីថ្ងៃទី ៨ ខែវិច្ឆិកា ឆ្នាំ២០២១កន្លងទៅនេះ គឺលោកជំទាវ ខុង លីស៊ីអាណា បានរត់ទៅស្កាត់រថយន្តរបស់ឧកញ៉ា ឌួង ងៀប បង្កឱ្យមានជម្លោះគ្នា នៅមុខអធិការនគរបាលខណ្ឌពោធិ៍សែនជ័យ នៅក្នុងសង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើតាមការបញ្ជាក់របស់លោកជំទាវ ខុង លីស៊ីអាណា បានឱ្យដឹងថា លោកជំទាវ តាមទាន់លោកឧកញ៉ា ឌួង ងៀប ឌុបស្រីនៅក្នុងឡាន ទើបបង្កឱ្យមានការភ្ញាក់ផ្អើល មានទាំងអ្នកសារព័ត៌មានព្រោងព្រាត។ ក្នុងនោះផងដែរ លោកជំទាវ ក៏បានបោះសម្តីទៅកាន់ស្វាមីថា មិនចេះខ្មាសគេ អត់អីទេ ឱ្យគាត់ប្តឹងខ្ញុំចុះ ព្រោះគាត់ពូកែប្តឹងណាស់ ខ្ញុំទទួលយកបាន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជុំវិញរឿងនេះដែរ លោក មាស រិទ្ធី ដែលជាពិធីករព័ត៌មានប្រចាំស្ថានីយ៍ទូរទស្សន៍ប៉ុស្តិ៍ហង្សមាស បានទាក់ទងទៅកាន់លោក ឧកញ៉ា ឌួង ងៀប ដើម្បីបំភ្លឺនូវព័ត៌មានលម្អិត។ ក្រោយពីក្តោបបានព័ត៌មានរួច លោក មាស រិទ្ធី បានសម្រង់យកសម្តីលោកឧកញ៉ា ឌួង ងៀប មកធ្វើអត្ថាធិប្បាយនូវការបកស្រាយរបស់លោកឧកញ៉ា។ជាមួយគ្នានោះ តាមប្រភពព័ត៌មាន លោកជំទាវ ខុង លីស៊ីអាណា បានចោទស្វាមីចំនួន ៣ករណី ទី១-រឿងមានស្រីខាងក្រៅចុះចោលផ្ទះ ទី២-នាំយកទ្រព្យប្រាក់កាក់រាប់លានដុល្លារ ដែលធ្វើឱ្យគាត់រងទុក្ខជួបភាពក្រីក្រ ទី៣-ធ្វើបាបកូនខ្លួនឯង លោក ឌួង ឆាយ ឱ្យបែកបាក់គ្នាក្លាយជាមនុស្សកំពុងតែលតោល។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទន្ទឹមនឹងនេះដែរ បើតាមការបញ្ជាក់របស់លោក មាស រិទ្ធី លោកឧកញ៉ា ឌួង ងៀប មិនបានបដិសេធចំពោះរឿងថា លោកឌុបស្រីក្នុងឡាននោះទេ។ ទាក់ទិននឹងរឿងចាកចេញពីផ្ទះនោះលោកទទួលស្គាល់ត្រង់ចំណុចនេះ ព្រោះតែផ្ទុះបាតុភាពដែលប្រពន្ធរបស់គាត់កាចខ្លាំងពេកកាន់តែរករឿងខ្លាំងពេក ទើបធ្វើឱ្យលោកឧកញ៉ាដាច់ចិត្តចាកចេញពីផ្ទះមួយរយៈ ហើយក៏មិនបានចាកចេញជាមួយទឹកប្រាក់រាប់លានដុល្លារនោះដែរ ចំណែកឯរឿងរ៉ាវស្រីញីនោះ លោកថា ជារឿងលេងសើចធម្មតា មួយវិញទៀតរឿងបំបែកបំបាក់កូន លោកឧកញ៉ា បានបញ្ជាក់ថា ជាឪពុកគេ លោកមិនអាចធ្វើបាននោះទេ ក្នុងនាមជាឪពុកគេ ទោះបីលោកចាកចេញទៅក្តី៕