ទំនងណាស់! សកម្មភាពលោកឧកញ៉ា ឡេង ណាវ៉ាត់ត្រា ចុះភ្ជួរស្រែយ៉ាងរីករាយ និងស្ទាត់ជំនាញ…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មានឈ្មោះបោះសម្លេង និងមានមុខមាត់នៅក្នុងសង្គម លោកឧកញ៉ាចិត្តធម៌ និងជាម្ចាស់ដីឡូតិ៍ និងសំណង់ផ្ទះល្វែងដ៏ល្បីឈ្មោះ លោកឧកញ៉ា ឡេង ណាវ៉ាត់ត្រា បានសាងភាពភ្ញាក់ផ្អើលជាខ្លាំងដល់មហាជន និងអ្នកនិយមតាមដាន និងគាំទ្រលោក ដោយកាលពីពេលថ្មីៗកន្លងទៅនេះ យោងតាមគណនីហ្វេសប៊ុកផ្លូវការរបស់លោកបានបង្ហោះរូបថតប៉ុន្មានសន្លឹកបង្ហាញពីសកម្មភាពភ្ជួរស្រែរបស់លោក រហូតធ្វើឲ្យមហាជនលាន់មាត់សរសើរពេញបណ្តាញហ្វេសប៊ុកតែម្តង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាក់ស្តែងនៅក្នុងរូបថតនោះ គេសង្កេតឃើញថា លោកឧកញ៉ាឡេងណាវ៉ាត់ត្រា បានបង្ហាញពីសកម្មភាពភ្ជួរស្រែដ៏ស្វាហាប់ អមដោយទឹកមុខញញឺម និងដំណើរការភ្ជួរប្រកបដោយភាពរហ័សរហួន និងបុិនប្រសប់ ពិតជាសាកសមជាអ្នកមានបទពិសោធន៍ក្នុងការងារស្រែចំការពិតប្រាកដមែន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូមរំលឹកផងដែលថា កាលពីពេលកន្លងទៅ លោកឧកញ៉ាឡេងណាវ៉ាត់ត្រា ក៏ធ្លាប់បានប្រាប់ពីប្រវត្តិតស៊ូព្យាយាមរបស់លោក ដោយបានរៀបរាប់ថា អតីតកាលខ្ញុំគ្រាន់ជាក្មេងក្រីក្រប្រចាំភូមិម្នាក់ ផ្ទះធ្វើពីចំបើងជាន់ជាមួយល្បាប់ភក់ ដំបូលស្លឹក ខ្ទមជាប់នឹងដីចំនែកអាហារកុំថាឡើយម្ហូបគ្រប់គ្រាន់សូម្បីតែអង្ករក៍ដាច់ពេលដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បន្ទប់រៀននៃសាលាបឋមសិក្សាឃ្លាំង ខ្ញុំជាសិស្សពូកែម្នាក់នៅក្នុងថ្នាក់ទី៦ ដែលលោក គ្រូ អាន ជាគ្រូ និងជាមនុស្សដែលខ្ញុំគោរព ម្ដាយខ្ញុំជាស្ត្រីគ្រប់លក្ខដែលមានសុខភាពមិនសូវមាំទាំ ឪពុកខ្ញុំជាអ្នករែកដីតាមភូមិមិនចេះផឹកស្រាមិនសូវមានគេរាប់ ដែលអ្នកស្រុកនិងបងប្អូនមួយចំនួនមើលងាយហើយប្រមាថលើសពីការទទួលយកបាន ជាពិសេសមិត្តភក្តិគេនិយាយដៀមដាមនឹងប្រមាថឪពុករបស់ខ្ញុំជាញឹកញាប់។ ដោយសារតែការតស៊ូ ព្យាយាម និងបានមានឱកាសទៅធ្វើការនៅប្រទេសកូរ៉េ ដែលជាហេតុធ្វើឲ្យលោកផ្លាស់ប្តូរជីវិតទាំងស្រុងតែម្តង៕