សើចទៀតហើយ! ទីបំផុត ពូណុយ ប៉ះគ្នាជាមួយ នាយពាក់មី ហើយ លេងមួយឈុតនេះ សើចផ្អើលឆាក…(មានវីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដូចដែលប្រិយមិត្តជាច្រើនបានដឹងហើយថា កាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ ២០២១ កន្លងទៅ មហាជនជាច្រើនមានការចាប់អារម្មណ៍ជាខ្លាំង ក្រោយឃើញលោក សុវណ្ណ ឬទ្ធី ហៅលោក វ៉ិចទ័រ ដែលជាអ្នកដឹកនាំកម្មវិធីកម្សាន្តរបស់ ស្ថានីទូរទស្សន៍ CTN និងក្រុមកំប្លែង CBS បានបង្ហោះរូបភាពជាច្រើនសន្លឹក ព្រមទាំងបានបញ្ជាក់យ៉ាងច្បាស់ៗថា៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

“តាមការណែនាំពីលោកអគ្គនាយកអគ្គនាយករងCBS លោកបានសម្រេចអោយខ្ញុំបាទ ជ្រើសតួកំប្លែងមកសម្តែងជាមួយជាមួយ ក្រុមកំប្លែងCBS មកដល់ថ្ងៃនេះខ្ញុំបាទ បានបញ្ជូលតួពីរនាក់ហើយ គឺបងចាប ចៀន និងពូណុយ នៅក្នុងកម្មវិធី ពីរគ្រួសារ ។ហេតុនេះសូមបងប្អូនជួយគាំទ្រផង។ សូមអរគុណ ។សូមជួយ Shareផងបងប្អូន។” ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទន្ទឹមនឹងនេះផងដែរ គេបានឃើញអ្នកគាំទ្រជាច្រើន របស់ តារាកំប្លែងដ៏ល្បីឈ្មោះទាំងពីរ គឺ នាយចាបចៀន និង ពូណុយ បានចូលទៅ ខំមិន ឡើងព្រោងព្រាត ថា៖ “ខ្ញុំគាំទ្របង សូមឲ្រជោគជយ័នូវសមាជិតថ្មី ហេងហេងកាន់តែល្បី, គាំទ្រពួកគាត់បង, សូមអបអរសាទរ, គាំទ្រពេញទំហឹង, គាំទ្រណាស់ពិសេសI dol ណុយ, កក្រើកហើយពេលនេះ, ចាសលោកពូ ខ្ញុំចូលចិត្តមើលណាស់, ដឹងតែល្អមើលទៀតហើយ” ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ស្រាប់តែ នៅថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ ២០២១ កន្លងទៅនេះ អ្វីដែលមហាជនចង់ឃើញនោះ ទីបំផុតបានដូចបំណងហើយ ដោយលោកតា វ៉ិច ទ័រ បានទម្លាយវីដេអូ ព្រមទាំងបាននិយាយប្រាប់ទៀតថា៖“សូមទស្សនាវគ្គពូណុយចូលរួមសម្តែងជាមួយនាយពែកមី”។ ក្រោយទស្សនាចប់ភ្លាម ហ្វេនៗលាន់មាត់សរសើរគ្រប់ៗគ្នា ដល់ថ្នាក់អ្នកខ្លះចូលទៅ ខំមិន ថា៖ “អ៎! ម៉ែអញហើយ មួយឃ្លានេះសើចឡើងគាំងម៉ង, ពូណុយ បានចូលកាមេរាធំហើយ ការសម្តែងនៅដ៏ដែលអត់មានចាញ់ច្រាបទេ, ពូណុយឈ្លោះអោយឈ្នេះយាយតយមើល”៕