សូមជ្រាប! សម្ដេច អនុញ្ញាតឱ្យរៀបមង្គលការ កំណត់ភ្ញៀវត្រឹម ២០០ នាក់ (មានវីដេអូ)

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអនុញ្ញាតឱ្យប្រជាពលរដ្ឋរៀបចំពិធីមង្គលការឡើងវិញ ក្រោយប្រកាសបើកប្រទេស ខណៈមង្គលការនោះ ត្រូវកំណត់ឱ្យមានភ្ញៀវចូលរួម ច្រើនបំផុតត្រឹម ២០០ នាក់ប៉ុណ្ណោះ ហើយក្នុងនោះមិនរាប់បញ្ចូលទាំងអ្នកផ្តល់សេវានានានោះឡើយ។

គួរឱ្យដឹងផងដែរថា សម្ដេចបានថ្លែងបែបនេះ នៅព្រឹកថ្ងៃទី ០៨ ខែវិច្ឆិកា ឆ្នាំ ២០២១ នេះ ក្នុងឱកាសសម្ពោធ អគារទីស្តីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង សំណង់ ដែលជាសមិទ្ធផលថ្មីដ៏ពិសិដ្ឋ នៃស្ថាបត្យកម្មរបស់ជាតិកម្ពុជា តម្លៃជាង ២៨ លានដុល្លារអាមេរិក៕