មិនទុកយូរ!ក្រោយឃើញគេនិយមប្រើពាក្យ «ស្ទាវ» ក្នុងន័យល្អ​ លោក ដួង សុខគា បានចេញបកស្រាយន័យពាក្យនេះយ៉ាងច្បាស់ៗថា…

លោក ដួង សុខគា គឺជាអ្នកសិល្បៈពហុចំនាងម្នាក់ ដែលមានឈ្មោះល្បីល្បាញជាខ្លាំងក្នុងប្រទេសកម្ពុជា ព្រមទាំងមានវត្តមានកម្មវិធីធំៗជាច្រើនមិនដែលដាច់នោះឡើយ ព្រោះតែរូបលោកចូលចិត្តលេងពាក្យសំដី ចាក់ទឹកមិនលិច ពោរពេញដោយខ្លឹមសារ អត្ថន័យ ស្ដាប់ហើយមិនចេះជិនណាយឡើយ។

យ៉ាងណាមិញ នាពេលថ្មីៗមកនេះ នៅលើបណ្តាញសង្គមហ្វេសប៊ុក ឃើញគេយកពាក្យ «ស្ទាវ» ទៅប្រើក្នុងន័យល្អ ស្រាប់តែកាលពីថ្ងៃម្សិលមិញនេះ នាថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ ២០២១ នេះ លោក ដួង សុខគា ទប់ចិត្តមិនបាន ក៏បានសម្រាយយ៉ាងច្បាស់ៗថា៖

“ពាក្យស្ទាវគឺសម្គាល់តែលើសត្វទើបនឹងពេញវ័យ។ ពាក្យហៅ《ស្ទាវ》នេះបើតាមពូមោកដឹងគេហៅប្រៀបធៀបចំអកឲ្យក្មេងៗដែលមិនតាមដោយការទូន្មានគឺ ច្រឡើស ប្រាសចាកសីលធម៌ ជាដើម។ ប៉ុន្តែឥឡូវយើងទៅជានាំគ្នាប្រើក្នុងន័យល្អទៅវិញ! ពូមោកក៏មិនយល់ដែរ! បើបងប្អូនថាមិនគប្បីប្រើ គឺយើងជួយពន្យល់ប្រាប់គ្នា!

កែទៅ! ហើយឈប់ប្រើវាតទៅទៀត! វាណាស់តែយុវជនខ្លួនឯងខ្លះហៅខ្លួនឯងស្ទាវដែរហ្នឹងណា៎! សូមកុំខឹងខ្ញុំណាបងប្អូន! យើងជជែកគ្នាព្រោះចង់ឲ្យល្អ! ផុសផុល មានប្រយោជន៍! ឥតគួរខឹងគ្នាទេ! សូមទោសផងបងប្អូន! ខ្ញុំសង្ឃឹមថា បងប្អូននឹងយល់មិនខាន។ ចេញពីទឹកចិត្តស្រលាញ់! ពូមោក”។ទន្ទឹមនឹងការបកស្រាយរបស់លោក ដួង សុខ គា បានធ្វើឲ្យហ្វេនៗ របស់លោក និងអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកជាច្រើន មានការគាំទ្រយ៉ាងខ្លាំងនូវអ្វីដែលរូបលោកបានលើកឡើងខាងលើនេះ៕