នៅពេលនេះលោក អៀង ចេនឡា​ សម្រាច់បញ្ចប់រឿងត្រឹមហ្នឹង ក្រោយ​ទទួលការណែនាំ​ពីបុគ្គល​សំខាន់​ក្នុងសិល្បៈ

នាពេលថ្មីនេះតារាប្រុសលោក អៀង ចេនឡា បានធ្វើឲ្យប្រិយមិត្តអ្នកនិយមលេងបណ្តាញសង្គម ក៏ដូចអ្នកសិល្បៈ​ជាច្រើនមានការចាប់អារម្មណ៍​ខ្លាំងជុំវិញរឿងរ៉ាវដែល ​លោក ​បានបង្ហោះសាររៀបរាប់​ពី​អារម្មណ៍​តូចចិត្តពាក់ព័ន្ធនឹងសមាគមអ្នកសិល្បៈជាបន្តបន្ទាប់នោះ។

លើសពីនេះអ្វីដែលកាន់តែធ្វើឱ្យមហាជនមានការភ្ញាក់ផ្អើលទៀតនោះ គឺនៅថ្ងៃទី ០៧ ខែវិច្ឆិកា ឆ្នាំ ២០២១ នេះ ជុំវិញរឿងរ៉ាវតូចចិត្តនេះ រហូតធ្វើឱ្យ តារាប្រុសរូបនេះ សម្រេចចិត្តចង់បោះ​ចោ​ល​​អត្តសញ្ញាណប័ណ្ណសិល្បករខ្មែរទៀតផង។

ដោយឡែកនៅថ្ងៃដដែលនេះ ស្រាប់តែ តារាប្រុសរូបនេះ បានបង្ហោះសារជាថ្មីម្ដងទៀត ដែលរៀបរាប់ឱ្យដឹងថា លោក នឹងលុបរាល់ការបង្ហោះរបស់លោកវិញ និងបញ្ចប់រឿងរ៉ាវជាមួយ​នឹង​ប្រ​ធាន​សមាគម បន្ទាប់ពីទទួល​បានការណែនាំពីសិល្បកររាមច្បង ​គឺតារាកំប្លែងនាយ កុយ ​និង អ្នកដឹកនាំរឿង លោក កៅ សីហា ​ព្រមទាំងក្រុមគ្រួសាររបស់លោកផងនោះ។

សារនោះ តារាប្រុសរូបនេះ បានរៀបរាប់ថា ៖ «ដោយមានការជួយណែនាំផ្ដល់ដំបូន្មានល្អៗពីប៉ាកុយ និង លោក កៅ សីហា ដែលជាបុគ្គលដែលខ្ញុំតែងតែគោរព ស្រលាញ់ ជាពិសេសម៉ា​ក់​យាយ ​ម្ដាយ ម្ដាយមីងរបស់ខ្ញុំ ឱ្យខ្ញុំលុបចេញនៅអ្វីដែលខ្ញុំផុស និង សូមឱ្យបញ្ចប់រឿងជាមួយប្រធានសមាគមត្រឹមនឹង សូមអរគុណ!»៕