យឿន ពិសី ពោលទាំងក្តុកក្តួលអាណិតដល់កូនប្រុសរបស់លោក ដែលត្រូវ​មានជំងឺ​មួយនេះតាំងពីតូច…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មហាជនប្រាកដជាបានស្គាល់រួចមកហើយ យឿន ពិសី ដែលគ្រប់គ្នាបានស្គាល់ថា ជាម្ចាស់ពាន «Cambodia’s Got Talent» រដូវ​កាល​ទី១នោះ ដោយពេលថ្មីៗមកនេះលោកបានជួប​​ម្ចាស់​​បេះដូង​មាន​ភក្តីភាព​ និងបាន​​ក្រាប​​ផ្ទឹម​ចូល​​​រោងជ័យ​កាល​​ពី​ថ្ងៃទី ​១៧ ខែ ​មករា ឆ្នាំ ​២០២១ ជាមួយ​ភរិយា​ដ៏​​ស្រស់​ស្អាត គឺ​​ជា​​អ្នកគាំទ្ររបស់​ខ្លួន​​ ក្រោយ​​​ពី​​បាន​យល់​​ចិត្ត​​​យល់​​ថ្លើម​​​​គ្នា​ និងទទួលបានចំណងដៃកូនម្នាក់ ដែលមានឈ្មោះ យឿន វីរៈបុត្រ។ តែគួរឱ្យអាណិតដោយកូនប្រុសរបស់លោក ដែលទើបតែកើតចាកផ្ទៃបានតែប៉ុន្មានខែប៉ុណ្ណោះ តែបែរជាមានជំងឺ ភ្នែកឡើងបាយ ដែលត្រូវ​​វះកាត់​ទាំង​ក្មេងខ្ចី និងត្រូវពាក់វែនតា​ការពារអស់មួយជីវិតទៀត​ផង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក យឿន ពិសី បានរៀបរាប់ប្រាប់សារព័ត៌មានថា កូនប្រុស​របស់​ខ្លួនបាន​កើត​ជំ ងឺ​​ឡើង​បាយភ្នែកដែល​ត្រូវវះកាត់ និងតាមដានស្ថានភាពជំងឺរហូត​ដ​ដល់​វ័យ​ ១៦ឆ្នាំ ហើយត្រូវពាក់វែនតាការពារតាំងពីពេលនេះទៅ ហើយអាចនឹងពាក់អស់មួយជីវិត។ម្ចាស់ពាន «Cambodia’s Got Talent» រូបនេះ បានបន្តទៀតថា ជំងឺឡើងបាយភ្នែករបស់កូនប្រុស យឿន វីរៈបុត្រ ដែលជាកូនប្រុសរបស់លោក គឺ​ជា​ជំ ងឺ​ដំណរពូជពីខ្លួនដែល​ជាឪពុក ព្រោះខ្លួនក៏មានជំ ងឺនេះតាំងតែពីកុមារភាពមក។ ប៉ុន្តែ​ដោយ​​សារការធ្វេសប្រហែស និងយឺតយ៉ាវក្នុងការព្យាបាល ទើប​ក្លាយ​ទៅជាពិការភាពភ្នែក​រហូត​ដល់បច្ចុប្បន្ន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើទោះជាយ៉ាងណា យឿន ពិសី ក៏បានអះអាងដែរថា កូនប្រុសរបស់ខ្លួន យឿន វីរៈបុត្រ ក៏មិន​ធ្លាក់​​ដល់ពិការភ្នែកដូចខ្លួនឡើយ ដោយគ្រាន់​តែត្រូវពាក់វែន​តាការ​ពារជា​ប្រចាំ​តែ​ប៉ុណ្ណោះ តែរូបគេក៏មានអារម្មណ៍ថា ឈឺចាប់ និងអាណិតកូន​ប្រុស​របស់​គេជាពន់​ពេក​ផង​ដែរ។យឿន ពិសី រៀបរាប់ថា៖ «ខ្ញុំពិតជាមានអារម្មណ៍ថាឈឺចាប់ ព្រោះ​កូន​ប្រុស​របស់​​ខ្ញុំ​​​នៅក្មេង​ពេក ហើយបែរជាត្រូវជួបរឿងបែបនេះ ។ ប៉ុន្តែ​ខ្ញុំក៏មាន​សង្ឃឹមឡើង​វិញ​បន្ទាប់​ពី​ការវះកាត់ភ្នែករបស់គាត់រួចរាល់”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពិសី បានឱ្យដឹងផងដែរថា តាមរយៈគ្រូពេទ្យបានប្រាប់ថា បើសិនជាយើងជាឪពុកម្ដាយ​ស្វះស្វែង​ទៅ​ជួប​ជាមួយគ្រូពេទ្យតាមការណាត់ជារៀងរាល់ខែទាន់ពេលវេលា នោះគ្រូពេទ្យ​នឹងដឹងពីអាការៈរបស់កូនទារកនេះច្បាស់​ ហើយអាចនឹងព្យាបាលឆាប់ជាផងដែរ៕