បទ Are You Ok កំពុងតែល្បីផង ស្រាបតែលោកគ្រូអង់គ្លេសម្នាក់យកធ្វើ Reaction ហើយនិយាយបែបនេះថា…(មានវីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជឿជាក់មហាជន ប្រាកដជាបានស្តាប់និងទស្សនារួចមកហើយ​ បទចម្រៀងកំពុងល្បីពេញនិយម នៅលើបណ្តាញសង្គមកម្ពុជា ពោលគឺបទចម្រៀង Are You Ok ដែលជាការបកស្រាយរបស់ តារាចម្រៀងប្រចាំផលិកម្ម Galaxy កញ្ញា តន់ ច័ន្ទសីម៉ា។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សួមរំលឹកផងដែរថា បទចម្រៀង Are You Okay នេះ ត្រូវបានមហាជន រិះគន់រួចមកហើយ កន្លងមកនេះ ដោយសារតែមានឈុតកូនសិស្ស កាន់កាំភ្លើង នៅក្នុងថ្នាក់រៀន លុះក្រោយមក ក៏ផលិកម្ម Galaxy សម្រេចលុបចោល និងចេញជា MV ថ្មី ទទួលបានគាំទ្រ និងកោតសរសើរពីអ្នកទស្សនា ទាំងក្នុង និងក្រៅប្រទេស។ ក្រោយពីបទចម្រៀង ​Are You Ok ចេញ MV សារជាថ្មី ត្រូវបានសាទរពីគ្រប់មជ្ឈដ្ឋាន ដោយបទចម្រៀង ត្រូវបានច្រៀងជាលក្ខណៈលាយឡំភាសាចំនួន ៥ មានទាំង ភាសាខ្មែរ ចិន ឥណ្ឌូនេស៊ី កូរ៉េ និងអង់គ្លេស។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែក ក្រោយពីស្តាប់បទចម្រៀងនេះ​ ស្រាប់តែលោក គ្រូភាសាអង់គ្លេស ACE ឈ្មោះ Michael Patrick Strahan បានបញ្ចេញយោបល់ នៅលើបណ្តាញសង្គមថា លោកមិនយល់អត្ថន័យ ក្នុងទំនុកចម្រៀងជាភាសាអង់គ្លេសនោះទេ តែយ៉ាងណា គ្រូភាសាអង់គ្លេសរូបនេះ បញ្ជាក់ថា លោកពេញចិត្តនឹងវីដេអូចម្រៀងមួយនេះខ្លាំងណាស់ ដោយលោកថា ភាសាអង់គ្លេស ក្នុងចម្រៀងនេះ​រាងចម្លែកបន្តិច។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូមរំលឹកផងដែរ ស្នាដៃក្នុងប៉ារ៉ូលបទ Are You Ok? ត្រូវបាននិពន្ធឡើងដោយ លោក ហេង ឡុង ក្នុងនោះ គិតត្រឹមថ្ងៃទី០៦​​ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បទចម្រៀងនេះ មានការចូលទស្សនារហូតដល់ទៅ ៨ លានដងហើយ ក្នុងរយៈពេលតែ ២ ថ្ងៃប៉ុណ្ណោះ៕