មិនធម្មតាទេ! បទចម្រៀង «Are You Ok» របស់ តន់ ច័ន្ទសីម៉ា បានលក់សិទ្ធិឱ្យក្រុមហ៊ុនចិនមួយ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កាលពីថ្ងៃទី ០៤ ខែវិច្ឆិកា ឆ្នាំ ២០២១ កន្លងទៅ ផលិតកម្មហ្គាឡាក់ស៊ី ណាវ៉ាត្រា បានធ្វើការចេញ MV បទ «Are you ok?» របស់តារាចម្រៀងស្រីវ័យក្មេង តន់ ច័ន្ទសីម៉ា ជាផ្លូវការ ដោយ​បាន​កែប្រែទំនុកច្រៀង ព្រមទាំងសកម្មភាពថតមួយចំនួន ក្រោយបទនេះផ្ទុះការរិះគន់យ៉ាងចាស់ដៃពីសំណាក់មហាជនរហូតអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រកាសក្ដែងជាសាធារណៈ​បញ្ជា​ឱ្យ​លុប ​Trailer បទនេះចេញពីបណ្ដាញសង្គមជាបន្ទាន់ទៀតផង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បទចម្រៀងមួយនេះដែរ ចេញជាផ្លូវការភ្លាម ពិតជាមានសន្ទុះនៃ​ការគាំទ្រយ៉ាងខ្លាំងក្លាពីសំណាក់យុវវ័យគ្រប់​ស្រទាប់ទាំងក្នុងប្រទេស ​និង ក្រៅប្រទេស ​ដែលត្រឹមតែ ២ ថ្ងៃ ​ពោល​គឺ​គិត​មក​ដ​ល់​​ថ្ងៃទី ​០៦ ខែ វិច្ឆិកា ឆ្នាំ ២០២១ នេះ ​បទចម្រៀងនេះ មានអ្នកចូលទស្សនារហូតដល់ទៅជាង ៨ លានដងឯណោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែកអ្វីកាន់តែធ្វើឱ្យមហាជនចាប់អារម្មណ៍ និង ភ្ញាក់ផ្អើលខ្លាំងទៀតនោះ នៅថ្ងៃទី ០៦ ខែតុលា ឆ្នាំ ២០២១ នេះ បទចម្រៀង Are You Ok? របស់ កញ្ញា តន់ ច័ន្ទសីម៉ា នេះ ត្រូវ​បាន​ក្រុម​ហ៊ុន​មួយរបស់​ប្រទេសចិន ​បានធ្វើការទិញសិទ្ធិយក​ទៅផលិត និង ផ្សព្វផ្សាយបន្ត​លើបណ្ដាញសង្គម​នៅប្រទេសចិន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នេះបើយោងតាមការធ្វើសន្និសិទ្ធសារព័ត៌មាន រវាងផលិតកម្មហ្គាឡាក់ស៊ី ណាវ៉ាត្រា និង ក្រុមហ៊ុន GesTos របស់ប្រទេសចិន នៅរសៀលថ្ងៃទី ០៦ ខែវិច្ឆិកា ឆ្នាំ ២០២១ នេះ ដែល​ស្ដីពី​ការ​ចុះ​កិច្ចព្រមព្រៀងលក់សិទ្ធិបទចម្រៀង Are You Ok? របស់ កញ្ញា តន់ ច័ន្ទសីម៉ា ឱ្យទៅក្រុមហ៊ុនចិនមួយនោះ៕