កាន់តែក្តៅហើយ! ពូម៉ៅ បង្ហើបពីមូលហេតុដែល ភរិយារបស់ខ្លួន លោកស្រី ទ្រី ដាណា ដាច់ចិត្តពីលោក ហើយកូនមិននឹក ដោយសារតែ…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្នកណាៗក៏ដឹងដែរ រឿងរ៉ាវគ្រួសារពូម៉ៅ និងលោកស្រី ទ្រី ដាណា​ ល្បីពេញបណ្តាញសង្គម ដែលកន្លងមក លោកស្រី ទ្រី ដាណា ថាពូម៉ៅ គិតតែគ្រួសាររបស់ខ្លាំងពេក រហូតធ្វើឱ្យខូចទំនាក់ទំនងរវាងស្វាមី និងភរិយា។ ក្នុងនោះ ក្តីស្រម៉ៃលែងលះនឹងពូម៉ៅ ក៏បានសម្រេចដូចចិត្តរបស់លោកស្រីទ្រី ដាណា មែន ក្រោយលោកស្រី ធ្លាប់ប្រកាសថា នឹងជប់លៀងឱ្យផ្អើលប្រទេស ពេលបានលែងលះប្តី និងថែមទាំងសច្ចាមិនយកស្វាមីទៀតទេ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរជម្រាបថា ពូម៉ៅ ក៏បានធ្លាប់ចោទ លោកស្រី ទ្រី ដាណា ទុកលោកមិនស្មើនឹងជំនួយការផង ក្នុងនោះ លោកសុខចិត្តលះបង់អ្វីគ្រប់យ៉ាងដើម្បីគ្រួសារ រហូតចុងក្រោយ លោកថែមទាំងរត់បួស ដើម្បីស្ងប់ចិត្តមួយរយៈ ហើយលាចាកសិក្ខាបទមកវិញ​ហើយសុំត្រូវរ៉ូវជានានឹងលោកស្រី ទ្រី ដាណា ប៉ុន្តែលោកស្រី មិនព្រមត្រឡប់ក្រោយឡើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែក កាលពីថ្មីៗនេះ ពូម៉ៅ បានបង្ហោះសារនៅលើបណ្តាញសង្គម ដោយសង្ស័យថា ភរិយារបស់លោក ប្រហែលត្រូវអំពើគេ ទើបលែងលះ និងបំបែកបាក់លោកពីកូនៗបែបនេះ ដែលនឹកស្មានដល់សោះ មានរឿងដល់ថ្នាក់ហ្នឹងហើយ ថែមទាំងកូនៗ ហាក់មិននឹកនាពីលោកសោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើតាមសំណេររបស់ ពូម៉ៅ បានសរសេរបញ្ជាក់ដូច្នេះថា៖ «បាបកម្មមានពិតចំពោះបុគ្គលណាដែលធ្វើអំពើធ្មប់ បំបែកប្តីប្រពន្ធគេ ជាពិសេស ធ្វើអំពើមិនឱ្យកូន នឹកឪពុកគេ ងាប់ទៅច្បាស់ជាធ្លាក់នរកហើយ»។ ក្រោយពីឃើញបែបនេះ មហាជនភ្ញាក់ផ្អើលជាខ្លាំង ហើយចោទសួរថា រឿងនេះ អាចទៅរួចដែរឬទេ៕