លោក អៀង ចេនឡា ប្រាប់ពីមូលហេតុដែលលោកស្រកទម្ងន់ខ្លាំង ដល់ទៅ ១៣ គីឡូ និងរៀបរាប់ពីមូលហេតុដែលខ្លួនតូចចិត្ត…(មានវីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កាលពីពេលថ្មីៗមកនេះ តារាពហុជំនាញ លោក អៀង ចេនឡា បានធ្វើឲ្យមហាជន និងអ្នកគាំទ្រ ព្រមទាំងអ្នកសិល្បៈរួមអាជីព មានការព្រួយបារម្ភយ៉ាងខ្លាំង ក្រោយឃើញរូបលោកធ្លាក់ខ្លួនឈឺធ្ងន់ ដោយមានបញ្ហាសួ តធ្ងន់ធ្ងរត្រូវសម្រាកព្យាបាលនៅមន្ទីរពេទ្យជាច្រើនថ្ងៃ។ ម្យ៉ាងទៀត គេសង្កេតឃើញថា តារាប្រុសរូបនេះ ចាប់តាំងពីធ្លាក់ខ្លួនឈឺមក មើលទៅរាងកាយរបស់លោកហាក់មានសភាពស្គមស្គាំងខ្លាំង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាមិញ ក្រោយពីបានធូរស្បើយពីជំងឺមួយរយៈ ស្រាប់តែនៅមនុនេះបន្តិច នាថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ ២០២១ នេះ គេបានឃើញតារាប្រុសរូបនេះបានបង្ហោះសារលើបណ្តាញសង្គមហ្វេសប៊ុករបស់ខ្លួន បង្ហាញពីអារម្មណ៍ហាក់មានការអាក់អន់ចិត្តជាខ្លាំង ដែលក្នុងនាមខ្លួនជាអ្នកសិល្បៈមួយរូបប្រឡូកសិល្បៈយូរឆ្នាំ តែខណៈពេលដែលរូបខ្លួនធ្លាក់ខ្លួនមានជំងឺ បែជាមិនឃើញមានសមាគមន៍ណាមួយអើពីរូបលោក ហើយរូបលោកបានបញ្ជាក់ថាមិនចង់បានជំនួយទេ គ្រាន់តែចង់បានការសួរសុខទុក្ខរូបលោកតែប៉ុណ្ណោះ។ ក្នុងនោះផងដែរ លោក អៀង ចេនឡា បានរៀបរាប់យ៉ាងដូច្នេះថា៖ “ខ្ញុំមិនមែនជាអ្នកសិល្បៈ ឬ ជាតារាល្បីអីទេមើលទៅ ទើបឈឺគ្មានសមាគមខាងណាអើពើ ខ្ញុំមិនចង់បានជំនួយទេ ចង់បានតែការសួរសុខទុក្ខ ក្នុងនាមជាសិល្បករ ដែលប្រលូកក្នុងវិស័យសិល្បៈ២០ឆ្នាំមកហើយ។ (តូចចិត្ត)”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំណែកនៅព្រឹកថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ ២០២១ នេះ គេបានឃើញ លោក អ៊ឹម ជីវ៉ា បានអញ្ជើញទៅសួរសុខទុក្ខ និងបានបង្ហោះរភាពប៉ុន្មានសន្លឹកជាមួយ លោក អៀង ចេនឡា ខណៈពេលបានជួបផ្ទាល់ ហើយអ្វីដែលមហាជនភ្ញាក់ផ្អើលនោះ លោក អៀង អចេនឡា ប្រែក្លាយជាសភាពស្គមខ្លាំង សឹងតែមិនគួរឲ្យជឿ។លោក អ៊ឺម ជីវ៉ា បានបញ្ជាក់បន្ថែមទៀតថា៖ “ថ្ងៃនេះខ្ញុំបាទ អុឹម ជីវ៉ា យកអំណោយមកជូនដល់តារាសម្តែង លោក អៀង ចេនឡា ដែលមានជំងឺទឹកដក់ក្នុងសួត អំណោយនេះដែលជាការឧបត្ថម្ភដោយលោកជំទាវ ឆេង ស្រី នាង! ក្នុងការចុះសួសុខទុក្ខនេះលោក អៀង ចេនឡា បាននិយាយថា លោកឈឺយូហើយតែមិនដឹងថាទឹកដក់ក្នុងសួតទេ តែដល់ពេលទៅពិនិត្យគឺឃើញតែម្តង គ្រាន់តែជំងឺសួតនេះធ្វើទុកតែ១អាទិត្យស្រាប់តែស្រកទម្ងន់អស់១៣គីឡូ លោកមានការបារម្មណ៍ណាស់ ហើយលោកក៏បានទៅព្យាបាលនៅពេទ្យសួតគឺពេទ្យរបេង តែពេលលនេះលោកបានធូខ្លះៗហើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក អៀង ចេនឡាបាននិយាយទាំងទឹកមុខក្រៀមក្រំថា លោកពិតជាមានការអន់ចិត្តណាស់ដែល លោកគឺជាសិល្បករ១រូបដែរ តែពេលឈឺជិតស្លា.ប់គ្មានអ្នកណាអើពើឡើយគឺ លោកបានសួថា តើរាល់ថ្ងៃលោកជាអ្នកសិល្បៈឬមិនមែនសិល្បៈ?? ឬលោកមិនល្បីដូចគេ??។ លោក ចេនឡាបន្តរថាខ្ញុំនិយាយនេះគឺ ខ្ញុំមិនមែនចង់បានអំណោយឡើយ គឺគ្រាន់តែសុំអោយមានការសួសុខខទុក្ខនិងលើកទឹកចិត្តបន្តិចក៏លោកអស់ចិិត្តដែរ ។ អំពើល្អមិនសាបសូន្យ ជូនដំណឹងដោយ លោក អុឹម ជីវ៉ា”៕ ចង់ដឹងកាន់តែច្បាស់នោះសូមទស្សនាវីដេអូខាងក្រោមនេះ៖