ទ្រាំលែងបាន! អតីតភរិយា ស៊ុក សុភា ប្រលះចំៗអ្នកឆាតមកលេងសើច រឿងលែងលះស្វាមី

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើគិតមកដល់ដើមខែវិច្ឆិកា ឆ្នាំ ២០២១ នេះរយៈពេលប្រមាណជាង ២ ខែ មកហើយ ដែលអតីតភរិយារបស់តារាសម្តែងលោក ស៊ុក សុភា គឺអ្នកនាង Sarina Lucky Luy ដែលរស់នៅឯប្រទេសអូស្ត្រាលី បានប្រកាសលែងលះតារាប្រុសរូបនេះ ដោយហេតុផលមួយចំនួន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើទោះជាលោក ស៊ុក សុភា មិនបានឆ្លើយតប និង បញ្ជាក់ពីការលែងលះនេះក៏ពិតមែន ប៉ុន្តែកាលពីអំឡុងចុងខែតុលា ឆ្នាំ ២០២១ កន្លងទៅ លោក ស៊ុក សុភា ក៏បានធ្វើដំណើរពីប្រទេសអូស្ត្រាលី មកកាន់ប្រទេសកម្ពុជាវិញហើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយពីហាក់ស្ងប់ស្ងាត់ពីរឿងរ៉ាវលែងលះហើយនោះ ស្រាប់តែនៅថ្ងៃទី ០៥ ខែវិច្ឆិកា ឆ្នាំ ២០២១ អតីតភរិយាលោក ស៊ុក សុភា ហាក់ក្តៅស្លឹកត្រចៀកនឹងរឿងលែងលះស្វាមីនោះ ព្រោះមានបុគ្គលឆាតមកលេងសើចនឹងរូបនាង រហូតធ្វើឱ្យអ្នកនាង Sarina Lucky Luy បង្ហោះសារដាក់ឱ្យចំៗតែម្តង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សារនោះ អតីតភរិយា លោក ស៊ុក សុភា បានរៀបរាប់ថា ៖ «អស់លោក ដែលផ្ញើសារមក មេត្តាប្រយ័ត្នភាសាផង កុំឃើញខ្ញុំប្រកាសលែងប្ដី ហើយលេងសើចឱ្យបងប្អូនបានសើចសប្បាយ ចង់មកមើលងាយខ្ញុំ! មនុស្សដូចខ្ញុំចិត្តល្អណាស់ ហើយបើអ្នកឱ្យតម្លៃខ្ញុំ ខ្ញុំនឹងឱ្យតម្លៃអ្នកវិញ តែបើហ៊ានមើលងាយខ្ញុំ ប្រយ័ត្នខ្មាសគេ។ មុខនេះឈប់ស្លូតហើយ ស្លូតពេកគេមើលងាយ បើធ្វើឱ្យដល់-ក តែកាចមានហេតុផល និង ព្រំដែនកំណត់ មិនកាចឈ្លើយ តែបើធ្វើឱ្យដល់-ក ឈ្លើយបានដូចគ្នា យល់?»៕