យុវជន​២​នាក់ ត្រូវសមត្ថកិច្ចឃា-ត់ខ្លួន បើក​ម៉ូតូ​នាំមុខ​រថយន្ត​សង្គ្រោះ​បន្ទាន់ ដែល​ធ្វើ​ឲ្យ​បាត់បង់​សណ្ដាប់ធ្នាប់ និង​អាច​បង្ក​គ្រោះថ្នា-ក់​ចរាចរណ៍​ដល់​អ្នក​ដទៃ…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កាលពី​វេលា​ម៉ោង​១៥​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​០៤ ខែវិច្ឆិកា ឆ្នាំ​២០២១ កម្លាំង​នគរបាល នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ឬ​ស្សី​កែវ បាន​ធ្វើការ​ឃាត់ខ្លួន​យុវជន ចំនួន ០២​នាក់ ករណី​បើក​ម៉ូតូ​នាំមុខ​រថយន្ត​សង្គ្រោះ​បន្ទាន់​(​ឡានពេទ្យ​)ដែល​ធ្វើ​ឲ្យ​បាត់បង់​សណ្ដាប់ធ្នាប់​សាធារណៈ និង​បង្ក​ហានិភ័យ​គ្រោះថ្នា-ក់​ចរាចរណ៍​ដល់​អ្នក​ដទៃ នៅ​ចំណុច​មុខ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ច្រាំង​ចំរេះ​២ ផ្លូវជាតិ​លេខ​៥ ភូមិ​.​ក សង្កាត់​ច្រាំង​ចំរេះ​២ ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ។ក្នុងការឃា-ត់ខ្លួនក្រុមយុវជនចំនួន ២នាក់ខាងលើ កម្លាំងនៃអធិការដ្ឋាននគរបាល ខណ្ឌឬស្សីកែវ បានធ្វើការដកហូតបានវត្ថុតាង ម៉ូតូចំនួន២គ្រឿង៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

១- ម៉ូតូម៉ាក Honda Scoopy ពណ៌ ស សេរីឆ្នាំ ២០២០ ពាក់ផ្លាកលេខ ភ្នំពេញ ១IE-១៧០៨ (មិនពាក់មួកសុវត្តិភាព) បើកបរដោយឈ្មោះ សឿន ហាវ ភេទ ប្រុស អាយុ ២៥ឆ្នាំ មុខរបលក់ដូរ ស្នាក់នៅ ផ្ទះលេខ ៧១១C ក្រុម ១០ ភូមិលូ សង្កាត់ ស្វាយប៉ាក ខណ្ឌឬស្សីកែវ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

២-ម៉ូតូម៉ាក Honda Dream C១២៥ ពណ៌ ខ្មៅ ឆ្នាំ ២០១៧ ពាក់ផ្លាកលេខ ភ្នំពេញ ១GL-២៨២៧ (ពាក់មួកសុវត្តិភាព) បើកបរដោយឈ្មោះ ប៊ុត វិសាល ភេទ ប្រុស អាយុ ១៨ ឆ្នាំ មុខរប ដឹកជញ្ជូន ស្នាក់នៅសង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បច្ចុប្បន្ន​ជនសង្ស័យ និង​វត្ថុ​តាង កំពុង​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​នគរបាល ខណ្ឌ​ឬ​ស្សី​កែវ ដើម្បី​ចាត់ការ​បន្ត​តាម​នីតិ​ធី ៕