លោក ព្រាប សុវត្ថិ ជូនដល់កំប្លែងជើងចាស់លោកតា សង់ស៊ីស កំពុងមានជីវភាពខ្វះខាតនូវថវិការចំនួន…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើគិតមកដល់ពេលនេះ គឺរយៈពេលប្រមាណជា ៤ ឆ្នាំ​ មកហើយ ដែលតារាកំប្លែងជើងចាស់ លោកតា សង់ស៊ីស មានវ័យកាន់តែចាស់ជរា ព្រមទាំងមានជំ ងឺប្រចាំកាយផងនោះ។ ក្រោយពីបញ្ចប់អាជីពជាតារាកំប្លែង ក៏ព្រោះវ័យជរា និង មានជំ ងឺ លោកតា សង់ស៊ីស ក៏ហាក់មានការជួយឧបត្ថម្ភពីសំណាក់មិត្តសិល្បករជាបន្តបន្ទាប់ផងដែរ ជាពិសេសនោះ គឺតាមរយៈសមាគមសិល្បករកម្ពុជា និង តាមរយៈផេកសិល្បករកម្ពុជា ជាដើម។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែក កន្លងទៅនេះ ក៏ព្រោះតែកូនប្រុសរបស់លោកតា សង់ស៊ីស មានជំងឺប្រចាំកាយ និង តម្រូវទៅព្យាបាលនៅក្រៅប្រទេសជាច្រើន ទើបធ្វើឱ្យក្រុមគ្រួសាររបស់លោកតា សង់ស៊ីស ដោយមានកូនៗជាសិល្បករ-ការិនី ដែរនោះ មានការខ្វះខាតទៅលើបញ្ហាហិរញ្ញវត្ថុ ក៏ព្រោះតែពេលព្យាបាលកូនប្រុស លោកតា និង កូនៗ​បានខ្ចីបុលធនាគារដល់ទៅ ១០ ម៉ឺនដុល្លារទៅហើយ។ ចំណុចនេះដែរ ទើបធ្វើឱ្យលោកតា និង កូនៗសម្រេចប្រកាសលក់ផ្ទះល្វែងចំនួន ២ ជាបន្ទាន់នោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ស្របពេលទទួលដំណឹងពីជីវភាពខ្វះខាត លោកតា សង់ស៊ីស ក៏ត្រូវបានមហាជនអ្នកគាំទ្រលោកតាកន្លងមក បានចូលរួមបរិច្ចាគថវិកាជូនលោកតាជាបន្តបន្ទាប់ ហើយក្នុងនោះក៏មានសិល្បករ-ការិនីជាច្រើនផងដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាក់ស្តែង នៅរសៀលថ្ងៃទី ០៥ ខែវិច្ឆិកា ឆ្នាំ ២០២១ បើតាមការបង្ហោះលើគណនីលោក ហេង ឡុង បានឱ្យដឹងថា កំពូលតារាចម្រៀងប្រុស លោក ព្រាប សុវត្ថិ ក៏បានចូលជួយដល់លោកតា សង់ស៊ីស តាមរយៈសមាគមសិល្បករកម្ពុជាដែរ ដោយលោក ព្រាប សុវត្ថិ បានជូនដល់លោកតា ចំនួន ២ លានរៀល៕