បទ «Are you ok?» MV ភ្លាមស្រាប់តែ តន់ ច័ន្ទសីម៉ា បង្ហោះសារចាក់ដោតបែបនេះ…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

MV បទ «Are you ok?» របស់តារាចម្រៀងស្រីវ័យក្មេង តន់ ច័ន្ទសីម៉ា បានចេញជាផ្លូវការហើយ ដោយបានកែប្រែទំនុកច្រៀង ព្រមទាំងសកម្មភាពថតមួយចំនួន ក្រោយបទនេះផ្ទុះការរិះគន់យ៉ាងចាស់ដៃពីសំណាក់មហាជនរហូតអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រកាសក្ដែងជាសាធារណៈបញ្ជាឱ្យលុប Trailer បទនេះចេញពីបណ្ដាញសង្គមជាបន្ទាន់ទៀតផង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាមិញ ក្រោយពេលបទនេះចេញជាផ្លូវការ ងាកមកមើល តន់ ច័ន្ទសីម៉ា ដែលជាម្ចាស់បទចម្រៀងមួយបទខាងលើ បានចេញមុខបង្ហោះសារយ៉ាងចាក់ដោតមួយថា ៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

«ខ្ញុំតែងតែឈរនៅទីនេះ ឈរយ៉ាងរឹងមាំ ទោះជាមានឧបសគ្គច្រើនយ៉ាងណា ត្រូវទទួលយក កែតម្រូវ ចាត់ទុកថាជាបទពិសោធ និង ជាមេរៀនជីវិត ស្នាមញញឹម ក្តីសង្ឃឹម នៅតែមានសម្រាប់ខ្ញុំ កុំបោះបង់ចោលក្តីស្រមៃខ្លួនឯងណា អរគុណពុកម៉ែបងប្អូនដែលតែងតែលើកទឹកចិត្ត ស្រឡាញ់ក្មេងស្រីម្នាក់ និង មិនដែលបោះបង់ខ្ញុំ»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គេចាំបានថា កាលបទ «Are you ok?» ត្រូវបានមហាជនផ្ទុះការរិះគន់ខ្លាំង និង ត្រូវម្ចាស់ផលិតកម្មបញ្ជាឱ្យលុបចោលពីទំព័រហ្វេសប៊ុកផេក តន់ ច័ន្ទសីម៉ា បានបង្ហាញអារម្មណ៍សោកស្ដាយ ខកចិត្ត ប៉ុន្ដែនាងក៏បានចេញមុខទទួលស្គាល់កំហុសតែម្នាក់ឯង៕