ប្រពៃណាស់! ពេជ្រ ពេជ្រ ប្រកាស់ជួយឧបត្ថម្ភ ក្រោយឃើញពីទុក្ខលំបាករបស់លោកតា នូវទឹកប្រាក់ចំនួន…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជឿជាក់ថាប្រិយមិត្តនិយមតាមដានខ្សែជីវិតតារាកំប្លែង ពិតជាបានស្គាល់ច្បាស់ហើយ លោកតា សង់ ស៊ីស នោះ ដែលរូបគាត់គឺជាតារាកំប្លែងដ៏មានប្រជាប្រិយភាពម្នាក់ ដែលទទួលបានការគាំទ្រពីសំណាក់បងប្អូនមហាជនខ្មែរជាច្រើនផងដែរ។យ៉ាងណាមិញ កាលពីថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ ២០២១ នេះ មហាជនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយបានដឹងថា ក្រុមគ្រួសារ បានប្រកាសលក់ផ្ទះជាបន្ទាន់។ រួមជាមួយគ្នានេះផងដែរ លោក អ៊ឹម ជីវ៉ា ក៏បានបញ្ជាក់បន្ថែមទៀតថា៖ “អាណិតគាត់ណាស់ ក្រុមគ្រួសារតារាកំប្លែង សង់ សុីស ស្រក់ទឹកភ្នែក ដោយសារតែជាប់បំណុលគេច្រើនពេក សុខចិត្តលើកដៃសុំអោយបងប្អូនជួយទិញផ្ទះគាត់ផង ដើម្បីបានលុយទៅសងបំណុលគេដែលជំពាក់មានចំនួន ជាង ១០មុឺនដុលារ ដោយផ្ទះគាត់លក់ពីល្វែងជាប់គ្នាមាន៩បន្ទប់ លក់ក្នុងតម្លៃ ២២មុឺនដុលារ !

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ព្រឹកមិញនេះខខ្ញុំបាទបានធ្វើដំណើរទៅផ្ទះតារារូបនេះបានជួបជាមួយតារាកំប្លែងឪសង់សុីស អ្នកនាង កា ឆយ លោក សង់សេត និងអ្នកនាង សុន ស្រីពេជ្រ នៅជិតផ្សារឈូកមាស ! ពេលទៅជួបពួកគាត់គឺ ទម្រាំលើកដៃសុំអោយបងប្អូនជួយនេះគឺមិនមែនលើកដៃសុំអំណោយជាលុយកកាក់ទេ គឺសុំអោយបងប្អូនដែលមានថវិការច្រើនជួយទិញផ្ទះគាត់ផង ព្រោះពី១ថ្ងៃទៅមួយថ្ងៃរកចំនូលមិនបានហើយបើទុកយូតទៀតគឺគ្មានលទ្ធភាពសងគេទេ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តារាចំរៀង អ្នកនាង សុន ស្រីពេជ្រ បាននិយាយថា មូលហេតុនៃការជំពាក់បំណុលនេះគឹដោយសារតែមួយរយៈមុននេះគឺខ្ចីគេទៅព្យាបាលជំងឺប្អូននៅប្រទេសវៀតណាមផង នៅប្រទេសថៃផង នៅខ្មែរផង រហូតវាកើនបំណុលច្រើនបែបនេះ ។ ពេលជួបព្រឹកមុិញនេះគឺស្ថានភាពរបស់តារាកំប្លែងឪសង់សុីស មិនអាចនិយាយបានដូចមុនឡើយ បានត្រឹមតែញញឹមនិងស្រក់ទឹកភ្នែកតែប៉ុណ្ណោះ ។ ជូនដំណឹងដោយលោក អុឹម ជីវ៉ា”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មិនយូរប៉ុន្មាន ដំណឹងនេះបានលេចឮកទៅដល់ Pich Pich ដែលគេស្គាល់ថាជាម្ចាស់ហាងម៉ូតូមួយកន្លែង ដែលមានឈ្មោះថា «ប្រាក់ សម្បត្តិ» មានចិត្តអាណិតសូរ បានសម្រេចចិត្តធ្វើរឿងមួយនេះជូនហើយ ដោយ Pich Pich បានបញ្ជាក់ប្រាប់ថា៖ “លោកតាសុីសមិនបានសុំជំនួយ ប៉ុន្តែខ្ញុំចង់ជួយដោយទឹកចិត្តពិត ចៅមានបន្តិចបន្តួច សុំជូនលោកតា500$ លោកតាសុីសបានបម្រើក្នុងវិស័យសិល្បៈកំប្លែងយូរតាំងខ្ញុំនៅកុមារភាព ធ្វេីអោយមហាជនសេីចសប្បាយមករហូត ឥលូវលោកតាចាស់ខ្លាំង មានជំងឺនិយាយក៏មិនបាន បាត់បង់កូន2នាក់ មានបំណុល លោកតាបានសុំអោយមហាជនជួយទិញផ្ទះគាត់ផងដេម្បីសងបំណុលផង” ៕