ត្រឹម ៣ ថ្ងៃ មហាជនស្ម័គ្រចិត្តជូនថវិកាជូនតារាកំប្លែង សង់ស៊ីស បន្តគ្នាជិត ៦ ពាន់ដុល្លារ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មហាជនគាំទ្រដល់ក្រុមគ្រួសារអ្នកសិល្បៈតារាកំប្លែងជើងចាស់ លោកតា សង់ស៊ីស ព្រមទាំងកូនៗ ដូចជាតារាចម្រៀង សុន ស្រីពេជ្រ តារាកំប្លែង កាឆយ តារាកំប្លែង សង់ សេត និង តារាចម្រៀងប្រពៃណី សុន ស្រីនីត ប្រាកដជាបានដឹងមកហើយថា កាលពីថ្ងៃទី ០២ ខែវិច្ឆិកា ឆ្នាំ ២០២១ កន្លងទៅ ក្រុមគ្រួសាររបស់តារាកំប្លែងជើងចាស់រូបនេះ បានធ្វើការ Live Video រួមគ្នា ដើម្បីបកស្រាយបទចម្រៀងប្រពៃណី និង បង្ហាញពីសុខទុក្ខរបស់លោកតា សង់ស៊ីស ដែលមានវ័យចាស់ជរា និង កំពុងឈឺធ្ងន់ផងនោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយពីឃើញស្ថានភាពរបស់លោកតា សង់ស៊ីស កាន់តែចាស់ជរា និង មិនអាចនិយាយស្តីអ្វីបានច្រើននោះ មហាជនអ្នកគាំទ្រជាច្រើនក៏បានស្ម័គ្រចិត្តចូលរួមបរិច្ចាគថវិកាផ្ទាល់ខ្លួន ដើម្បីជូនដល់លោកតា សង់ស៊ីស ទៀតផង។ លើសពីនោះ នៅថ្ងៃទី ០៣ ខែវិច្ឆិកា ឆ្នាំ ២០២១ អ្នកនាង សុន ស្រីពេជ្រ និង កូនៗរបស់លោកតា បានប្រកាសលក់ផ្ទះ ២ ល្វែង ដើម្បីយកលុយសងបំណុលធនាគារ ព្រោះជាប់បំណុលដោយសារតែចំណាយលុយព្យាបាលប្អូនដែលមានជំងឺមហារីកកន្លងមក ប្រមាណជិត ១០ ម៉ឺនដុល្លារ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែក រហូតដល់យប់ថ្ងៃទី ០៤ ខែវិច្ឆិកា ឆ្នាំ ២០២១ អ្នកនាង សុន ស្រីពេជ្រ បានបង្ហោះសាររំភើបចិត្ត នឹកស្មានមិនដល់ទាំងយប់ ដោយរយៈពេលត្រឹម ៣ ថ្ងៃ លោកតា សង់ស៊ីស មានសប្បុរសធម៌បានបរិច្ចាគថវិកាជូនដល់ទៅជិត ៦ ពាន់ដុល្លារ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្នកនាង សុន ស្រីពេជ្រ បានរៀបរាប់ថា ៖ «រយៈពេល ៣ ថ្ងៃ ដែលគិតចាប់តាំងពីថ្ងៃទី ២ ខែវិច្ឆិកា ២០២១ នេះ គឺលោកឪពុកនាងខ្ញុំទទួលបានថវិកាតាមរយៈ ABA របស់នាងខ្ញុំផ្ទាល់ និង អេស៊ីលីដា ក៏ដូចជាតាមវីងផងដែរនោះ គឺសរុបជាទឹកប្រាប់ចំនួន 5.778$! នេះជាក្តីស្រឡាញ់ របស់បងប្អូនប្រជាពលរដ្ឋខ្មែរទាំងក្នុង និង ក្រៅប្រទេស ដែលលោកនៅគិតពីសុខទុក្ខលោកឪពុកនាងខ្ញុំជាសិល្បករផ្នែកកំប្លែងជើងចាស់ ឥលូវលោកមានវ័យចាស់ជរា និង មានជំងឺប្រចាំកាយផង ហើយលោកឪពុក នាងខ្ញុំបានជួបជាមួយកិច្ចសម្ភាសផេកសិល្បករកម្ពុជា របស់លោក អ៊ឹម ជីវ៉ា កន្លងថ្មីៗ ដោយមានបងប្អូនខ្មែរនៅស្រឡាញ់ គោរព និង ចង់ដឹងពីសុខទុក្ខរបស់គាត់ និង បាត់មុខរយៈពេលច្រើនឆ្នាំ ដូច្នេះពុកម៉ែបងប្អូនក៏សុំអាខោនធនាគាររបស់នាងខ្ញុំដើម្បីជូនថវិកាតិច ច្រើនក្តី ដែលនេះជាសទ្ធារបស់អស់លោកចំពោះលោកឪពុកនាងខ្ញុំ… ជាចុងក្រោយនាងខ្ញុំអរគុណនូវទឹកចិត្តដ៏ថ្លាថ្លៃរបស់ពុកម៉ែបងប្អូនទាំងក្នុង និង ក្រៅប្រទេស សូមជួបតែសេចក្តីសុខ សុខភាពល្អ ឈ្នះអស់រោគាទាំងឡាយ និង ជោគជ័យគ្រប់ភារៈកិច្ច»៕