មានទឹកចិត្តណាស់! លោកស្រី ទ្រី ដាណា ប្រគល់ទូកចេវថ្មីមួយគ្រឿង ជូនវត្តមួយកន្លែង ដោយដាក់ឈ្មោះយ៉ាងពិរោះថា…(មានវីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កាលពីថ្ងៃទី ០១ ខែវិច្ឆិកា ឆ្នាំ២០២១ ទើបកន្លងផុតទៅថ្មីៗនេះ លោកស្រី ទ្រី ដាណា ធ្លាប់បានបញ្ជាក់ម្តងហើយថា “ស្ងាត់ៗ ចេញរូបរាងហើយ នាងខ្ញុំបានជួយទូកចេវថ្មី ដល់វត្តមួយនៅខាងខេត្តកណ្ដាល វប្បធម៌ខ្មែរ ត្រូវរួមគ្នាអភិរក្ស ទោះឆ្នាំនេះមិនបានប្រារព្ធពិធីធំ តែឆ្នាំក្រោយៗ ពេលកូ.វីដរលាយបាត់ ដឹងតែសប្បាយហ្មង ជិតដល់បុណ្យអុំទូកហើយ រំភើបណាស់បងប្អូន”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅទីបំផុត នាថ្ងៃទី ០៤ ខែវិច្ឆិកា ឆ្នាំ ២០២១ នេះ លោកស្រី បានប្រគល់ទូកចេវថ្មីមួយគ្រឿងនេះ ជូនដល់វត្តចតុមុខារាម ពិសេសទូកនេះមានឈ្មោះពីរោះខ្លាំងណាស់ គឺដាក់ថា “រំភាយផាត់ដាណាទ្រីសែនជ័យ”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងនោះ លោកស្រី ទ្រី ដាណា បានបញ្ជាក់បន្ថែមថា “នាងខ្ញុំបានប្រគល់ទូកចេវថ្មីមួយគ្រឿង ប្រវែង ២៩,៦ម៉ែត្រ ចំណុះ ៤៦នាក់ ជូនដល់វត្តចតុមុខារាម និងអ្នករកាកោង២ ដើម្បីរក្សាវប្បធម៌របស់ខ្មែរយើង ឃើញពួកគាត់ស្រុះគ្នា សប្បាយចិត្តណាស់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទោះឆ្នាំនេះ មិនបានប្រារព្ធពិធីបុណ្យអុំទូកនៅភ្នំពេញ តែពួកគាត់នឹងហាត់សម ដើម្បីត្រៀមលើកក្រោយ នាងខ្ញុំក៏បានប្រគេនបច្ច័យកសាងវត្ត 1000$ ជូនគណៈកម្មការទូក 1000$ ខោ ៦០ អាវ ៦០ សម្រាប់ការហ្វឹកហាត់ និងឧបត្ថម្ភថវិកាខ្លះ ដល់កីឡាករចំណុះទូកដែរ ជូនបុណ្យទាំងអស់គ្នាផង”។ ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមមើលរូបភាព និងវីដេអូខាងក្រោមនេះ ទំាងអស់គ្នា ៖