ម៉េចមិនទុកពេល ១ ថ្ងៃ ឱ្យពួកខ្ញុំបាននៅកន្លែងថ្មីសិន ចាំយកគាត់ទៅ? សងគាត់មកវិញ ភ្លាមមក

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជារឿងដ៏សោកសង្រេង បុរសម្នាក់បានបាត់បង់ជីវិតទាំងវ័យក្មេង ដោយសារជំងឺរលាកសួតធ្ងន់ធ្ងរ ចាកចោលដៃគូជីវិត ដែលធ្លាប់បានសន្យា និង មានគោលដៅរួមគ្នា សម្រេចក្ដីស្រមៃរួមគ្នាមួយទៅថ្ងៃអនាគត គួរឱ្យស្រណោះបំផុត។ទាក់ទិនទៅនឹងរឿងនេះ តាមរយៈគណនីបុរសម្នាក់ឈ្មោះ Un No ដែលជាដៃគូរួមជីវិតជាមួយនឹងបុរសដែលបានបាត់បង់ជីវិតខាងលើ បានរៀបរាប់ទុក្ខសោក ដ៏សែនឈឺចាប់ នៅលើគណនីរបស់ខ្លួន នៅថ្ងៃទី ០៤ ខែវិច្ឆិកា ឆ្នាំ ២០២១ នេះថា៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

« អារម្មណ៍ឥលូវនេះ ដូចគេពុះខ្លួនខ្ញុំដាច់ជា ២ មនុស្សនៅជាមួយគ្នា ២៤ ម៉ោង ការងារធ្វើជាមួយគ្នាគ្រប់យ៉ាង។ ខ្ញុំអ្នកកុម្ម៉ង់អីវ៉ាន់ចូល គាត់អ្នក live – ខ្ញុំអ្នករកនឹង concept video គាត់អ្នកថត – ខ្ញុំអ្នកកត់អីវ៉ាន់រៀបចំគាត់អ្នកហៅគេដឹក – ខ្ញុំរៀបចំទុកដាក់អីវ៉ាន់កាន់ស្តុកគាត់អ្នកតបឆាតភ្ញៀវ – ខ្ញុំរៀបចំខោអាវអោយគាត់live គាត់ផាត់មុខហើយដឹងតែមានស្រាប់ៗ – គម្រោងជីវិតបានសរសេរទុករួមគ្នា ថាថ្ងៃក្រោយត្រូវធ្វើអី តែឥលូវម៉េចបាត់ម្នាក់»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បុរសខាងលើបានរៀបរាប់សេចក្ដីឈឺចាប់ជាបន្តថា ៖ « ស្រណោះបំផុត គឺពួកខ្ញុំបានរៀបចំហាងនឹងផ្ទះ ថានឹងនៅជាមួយគ្នា តែចុងក្រោយបានត្រឹមលើកគាត់ឱ្យមើលផ្ទះ ត្រឹមនាទីចុងក្រោយរបស់គាត់ ហើយក៏បានចេញផុតទៅ។ ម៉េចមិនទុកពេល ១ ថ្ងៃ ឱ្យពួកខ្ញុំបាននៅកន្លែងថ្មីសិនចាំយកគាត់ទៅ? សងគាត់មកវិញភ្លាម។ អីវ៉ាន់បងកុម្ម៉ង់ទុកឱ្យអូន live លក់ សន្យាថាជា នឹងឆាប់លក់វិញ ប្រឹងណាស់ចង់មានដូចគេ ឥលូវអូនទៅណា? បានអ្នកណាលក់?»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាមិញ តាមរយៈការបង្ហាញនូវទុក្ខសោកដ៏វិប្បយោគនេះ បានធ្វើឱ្យមហាជននៅក្នុងបណ្ដាញសង្គមរំជួលចិត្តជាខ្លាំង នាំគ្នាផ្ញើសារចូលរួមរំលែកទុក្ខដល់សាច់ញាតិ និងក្រុមគ្រួសារសព ព្រមទាំងបានខំមិនលើកទឹកចិត្ត ឱ្យបុរសខាងលើ តស៊ូប្រឹងប្រែងបន្តជីវិតរស់នៅទៅថ្ងៃមុខទៀត ទទួលយកនូវសេចក្ដីពិតមួយនេះ៕

ប្រភព ប្រជាប្រិយ