លោក ហេង ឡុង បង្ហាញស្នាដៃលើកដំបូង សរសេរទំនុកច្រៀងជាភាសាអង់គ្លេសក្នុងបទ «Are You Ok?»

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កន្លងទៅថ្មីៗនេះបទចម្រៀងចេញថ្មី «Are You Ok?» របស់តារាចម្រៀងសំឡេងធ្ងន់ តន់ ច័ន្ទសីម៉ា ត្រូវបានហាមឃាត់មិនឱ្យចេញផ្សាយ ដោយសារតែទំនុកច្រៀងស្តាប់ទៅមិនល្អ និងកាយវិការមិនសមរម្យដូចជាសិស្សកាន់កាំភ្លើងជាដើម។ យ៉ាងណាមិញស្រាប់តែនៅព្រឹកថ្ងៃទី ៤ ខែវិច្ឆិកា ឆ្នាំ ២០២១ នេះ ខាងផលិតកម្ម Galaxy Navatra បានបញ្ចេញដំណឹងភ្ញាក់ផ្អើលថាចម្រៀងមួយបទនេះ ទទួលបានការអនុញ្ញាតចេញផ្សាយវិញហើយ ដោយមានការកែសម្រួលទំនុកច្រៀងឡើងវិញ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គេសង្កេតឃើញថាបទ «Are You Ok?» នេះគឺមានសន្ទុះការគាំទ្រមិនធម្មតានោះទេ ដោយចេញត្រឹមប៉ុន្មានម៉ោងមានអ្នកចូលទស្សនាជាងកន្លះលាននាក់ទៅហើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្វីដែលរឹតតែគួរឱ្យចាប់អារម្មណ៍ទៀតនោះ គឺចម្រៀងមួយបទនេះមានច្រៀងច្រើនភាសាលាយគ្នា ដោយឡែកទំនុកច្រៀងភាសាអង់គ្លេសនៅក្នុងចម្រៀងមួយបទនេះ គឺជាស្នាដៃនិពន្ធឡើងដោយលោក ហេង ឡុង គូស្នេហ៍អ្នកនាង ចន ច័ន្ទលក្ខិណា ប្រធានសមាគមសិល្បៈ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នេះគឺជាលើកដំបូងដែលយើងឃើញលោក ហេង ឡុង បញ្ចេញស្នាដៃសរសេរទំនុកច្រៀង ហើយថែមទាំងសរសេរជាភាសាបរទេសទៀតផង។ ដើម្បីដឹងច្បាស់សូមទស្សនាវីដេអូចម្រៀងខាងក្រោមនេះ៖