រំភើប! លោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី រៀបរាប់ពីភ័ព្វព្រេងសំណាងពុំនឹកស្មានដល់របស់ប្អូនប្រុស គង់ សីហា យ៉ាងមានន័យ…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អភិបាលស្រុកបន្ទាយស្រី លោក ឃឹម ហ្វីណង់ បានសម្តែងការត្រកអរយ៉ាងក្រៃលែង ចំពោះកុមារាកំសត់ គង់ សីហា ដែលតស៊ូទៅសិក្សានៅសាលារៀនទាំងគ្មាន ស្បែកជើង ហើយសម្ភារៈសិក្សាគ្រប់គ្រាន់។ ពេលនេះ សីហា លែងកំសត់ដូចមុនទៀតហើយ បន្ទាប់ពីមានសប្បុរសជនជាច្រើន មានការអាណិតអាសូរចំពោះរូបគេ ហើយបាននាំយកអំណោយ ក៏ដូចជាថវិការមួយចំនួនទៀត ដើម្បីជួយសម្រួលដល់ជីវភាពរបស់ក្រុមគ្រួសារ កុមារា សីហា។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក ឃឹម ហ្វីណង់ បានថ្លែងថា “មានត្រឹមតែពាក្យត្រេកអរប្រកបដោយមុទិតាចិត្ត ចំពោះភ័ព្វព្រេងសំណាងរបស់ក្មួយប្រុស គង់ សីហា តែប៉ុណ្ណោះ! សំណាងដែលរត់មកពីទទឹង មិនដឹងចេញពីទីណា គ្មានការរំពឹងទុកមុន និងមិនបានត្រៀមខ្លួនអ្វីទាំងអស់។ អាចចាត់ទុកថាជាសម្ពាយបុណ្យរបស់ក្មួយក៏ថាបាន តែសំណាងបែបនេះមិនមែនចេះតែកើតឡើងនៅលើមនុស្សគ្រប់គ្នានោះទេ។ សម្រាប់មនុស្សភាគច្រើន ទោះបីពេញមួយជីវិតរបស់ពួកគេក៏មិនទាន់មានឱកាសបែបនេះផង សង្ឃឹមថាក្មួយ និងក្រុមគ្រួសារនឹងចេះក្តាប់ឱកាសដ៏កម្រមួយនេះឱ្យជាប់”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កម្លាំងនៃភាពឈឺឆ្អាលរបស់សង្គម បានជួយរុញច្រានឱ្យកុមារា សីហា មានភ័ព្វសំណាងបានសប្បុរសជនជួយទំនុកបម្រុង។ តែក៏មិនភ្លេចសរសើរដល់ឪពុកម្តាយរបស់សីហា ដែលយល់ពីគុណតម្លៃនៃការអប់រំ គិតថាមានតែការអប់រំទេដែលអាចរំដោះចេញពីភាពក្រីក្របាន ហើយទោះជាក្រលំបាកយ៉ាងណាក៏នៅតែខំបញ្ជូនកូនឱ្យបានសិក្សារៀនសូត្រនឹងគេ ទាំងខ្លួនមានជីវភាពយ៉ាប់យឺនខ្លាំង

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ត្រូវធ្វើដំណើរទៅទីឆ្ងាយដើម្បីប្រកបរបរចិញ្ចឹមជីវិត ហើយត្រូវផ្តាំផ្ញើរកូនទុកនឹងគេ ឱ្យមើលជំនួសខ្លួនក៏ដោយ។ សម្តីសន្យារបស់ឪពុកសីហា “ពឹងលើវាមួយនេះហើយ គ្រាន់ទុកស្នងត្រកូល កុំឱ្យធំឡើងទៅ ល្ងង់ដូចម៉ែឪវាទៀត”។ សម្តីមួយឃ្លានេះ ពិតជាបានផ្តល់នូវក្តីសង្ឃឹមមួយយ៉ាងពិតប្រាកដ ទៅលើអនាគតដ៏វែងឆ្ងាយរបស់ក្មេងតូចម្នាក់នេះ៕