ធ្វើចិត្តមិនទាន់ទេ! តើជាកម្មអ្វីទៅ? មិនទាន់បានមួយខែផង ប្រពន្ធ និងកូនសម្លាញ់ ត្រូវឃ្លាតចាកឆ្ងាយដោយសារតែ…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជារឿងដ៏គួរឱ្យសោកសៅបំផុត នៅថ្ងៃទី​ ០៣ ខែវិច្ឆិកា ឆ្នាំ ២០២១ បុរសម្នាក់មានគណនីឈ្មោះ Sithon Ngan បានរៀបរាប់ពីទុក្ខសោកដ៏ឈឺចាប់របស់ខ្លួន ដែលបានបាត់បង់សមាជិកគ្រួសារជាទីស្រឡាញ់របស់ខ្លួន ដល់ទៅ ២ រូប ក្នុងរយៈពេលដ៏ខ្លីបំផុត ពោលគឺ មិនដល់មួយខែពេញលេញផង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាក់ស្ដែង បើតាមការរៀបរាប់របស់បុរសរូបនេះ បានឱ្យដឹងថា ភរិយារបស់ខ្លួនមានឈ្មោះ សៀង ស្រីប៉ុច បានរៀបការនឹងខ្លួន កាលពីថ្ងៃទី ០៧ ខែមករា ឆ្នាំ ២០២១ កន្លងទៅ និង បានសម្រាលបុត្រក្នុងថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ ២០២១ ព្រមទាំងបានទទួលមរណៈភាព កាលពីថ្ងៃទី ០៧ ខែតុលា ឆ្នាំ ២០២១ ថ្មីៗនេះ ដោយបន្សល់នូវកូនតូចជាទីស្រឡាញ់ម្នាក់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តែជាអកុសល ព្រហ្មលិខិតហាក់ឥតមេត្តា ស្រាប់តែរំលងមិនបានមួយខែផង នៅថ្ងៃទី ០៣ ខែវិច្ឆិកា ឆ្នាំ ២០២១ បុរសដែលជួបរឿងកម្សត់ និង ជាម្ចាស់គណនីឈ្មោះ Sithon Ngan រូបនេះ បានបង្ហោះនូវដំណឹងដ៏សោកសៅបន្ថែមទៀតថា កូនជាទីស្រឡាញ់របស់ខ្លួន បានផុតជីវិតទៅតាមម្ដាយរបស់គេ លែងរួមរស់ជួបមុខនឹងគ្នាតទៅទៀតហើយ និង សល់ត្រឹមក្ដីវិប្បយោគក្នុងឆាកជីវិត។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទន្ទឹមនឹងនោះ បុរសរូបនេះ បានបង្ហោះសារក្នុងដួងចិត្ត បង្ហាញការឈឺចាប់របស់ខ្លួន ឱ្យបានដឹងថា ៖ « តើជាកម្មអ្វីទៅ? ផុតពីប្រពន្ធ ធ្លាក់មកលើកូន ហេតុអ្វីទៅ? សូមកូនបានទៅកាន់សុគតិភពណាកូនសម្លាញ់ សូមកូនបានទៅជួបម្ដាយកូនផងចុះណាកូន។ ធ្វើម៉េចជាតិនេះ យើងគ្មាននិស្ស័យបានរស់នៅជាមួយគ្នា សូមជាតិក្រោយៗទៀត ឱ្យយើងជួបគ្នាម្ដងទៀតណាកូនសម្លាញ់។ អូនសម្លាញ់ កូនសម្លាញ់ យើងលែងបានជួបគ្នាទៀតហើយ »៕