ខ្លោចចិត្ត! លោកតា សង់ សុីស ស្រក់ទឹកភ្នែកដាច់ចិត្តលើកដៃសុំអោយបងប្អូនជួយទិញផ្ទះគាត់ផង ដើម្បីយកថវិកាធ្វើរឿងនេះ…(មានវីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រិយមិត្តប្រាកដជាបានជា្របរួចមកហើយថា តារាកំប្លែងជើងចាស់ធ្លាប់ទទួលបានប្រជាប្រិយភាពច្រើនក្រាស់ក្រែលពីសំណាក់មហាជន លោកតា សង់ស៊ីស ពេលនេះកាន់តែមានសុខភាពខ្សោយទ្រុឌទ្រោម ថែមទាំងមានជំងឺប្រចាំកាយទៀត មិនអាចវិលមកបម្រើអារម្មណ៍ទស្សនិកជនដូចកាលពីមុនបានទៀតឡើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាមួយគ្នានេះផងដែរ នៅថ្ងៃទី ៣ ខែវិច្ឆិកា ឆ្នាំ២០២១ នេះ តាមរយៈវីដេអូកិច្ចសម្ភាស៍ រវាងក្រុមគ្រួសាររបស់លោកតា មានអ្នកនាង កា ឆយ លោក សង់សេត និងអ្នកនាង សុន ស្រីពេជ្រ ជាមួយនិងលោក អ៊ឹម ជីវ៉ា បានឱ្យដឹងដែរថា បច្ចុប្បន្នលោកតា និងក្រុមគ្រួសារកំពុងមានទុក្ខលំបាកដោយសារតែនៅជំពាក់បំណុលគេច្រើន ហើយពួកគាត់ដាចចិត្តលើកដៃសុំអោយបងប្អូនជួយ តែមិនមែនសុំឱ្យជួយជាលុយកាក់នោះទេ គឺជួយដោយសុំអោយបងប្អូនដែលមានថវិការច្រើនជួយទិញផ្ទះគាត់ផង ដើម្បីបានថវិកាដែលលក់ផ្ទះបានទៅសងបំណុលគេ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាក់ស្តែង យោងតាមរយៈហ្វេសប៊ុកផេករបស់ សិល្បករកម្ពុជា និង សង្គម ដែលក្នុងនោះផងដែរលោក អុឹម ជីវ៉ា បានធ្វើការបង្ហោះរូបភាពមួយចំនួន និងវីដេអូ ព្រមទាំងបានសរសេររៀបរាប់ពីស្ថានភាពបច្ចុប្បន្នរបស់លោកតា សង់ ស៊ីស យ៉ាងដូច្នេះថា៖ «អាណិតគាត់ណាស់ ក្រុមគ្រួសារតារាកំប្លែង សង់ សុីស ស្រក់ទឹកភ្នែក ដោយសារតែជាប់បំណុលគេច្រើនពេក សុខចិត្តលើកដៃសុំអោយបងប្អូនជួយទិញផ្ទះគាត់ផង ដើម្បីបានលុយទៅសងបំណុលគេដែលជំពាក់មានចំនួន ជាង ១០មុឺនដុលារ ដោយផ្ទះគាត់លក់ពីល្វែងជាប់គ្នាមាន ៩បន្ទប់ លក់ក្នុងតម្លៃ ២២មុឺនដុលារ!

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ព្រឹកមិញនេះខ្ញុំបាទបានធ្វើដំណើរទៅផ្ទះតារារូបនេះបានជួបជាមួយតារាកំប្លែងឪសង់សុីស អ្នកនាង កា ឆយ លោក សង់សេត និងអ្នកនាង សុន ស្រីពេជ្រ នៅជិតផ្សារឈូកមាស! ពេលទៅជួបពួកគាត់គឺ ទម្រាំលើកដៃសុំអោយបងប្អូនជួយនេះគឺមិនមែនលើកដៃសុំអំណោយជាលុយកកាក់ទេ គឺសុំអោយបងប្អូនដែលមានថវិការច្រើនជួយទិញផ្ទះគាត់ផង ព្រោះពី ១ថ្ងៃទៅមួយថ្ងៃរកចំនូលមិនបានហើយបើទុកយូរតទៀតគឺគ្មានលទ្ធភាពសងគេទេ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តារាចំរៀង អ្នកនាង សុន ស្រីពេជ្រ បាននិយាយថា មូលហេតុនៃការជំពាក់បំណុលនេះគឹដោយសារតែមួយរយៈមុននេះ គឺខ្ចីគេទៅព្យាបាលជំងឺប្អូននៅប្រទេសវៀតណាមផង នៅប្រទេសថៃផង នៅខ្មែរផង រហូតវាកើនបំណុលច្រើនបែបនេះ។ ពេលជួបព្រឹកមុិញនេះគឺស្ថានភាពរបស់តារាកំប្លែងឪសង់សុីស មិនអាចនិយាយបានដូចមុនឡើយ បានត្រឹមតែញញឹមនិងស្រក់ទឹកភ្នែកតែប៉ុណ្ណោះ។»៕