លោកតា សង់ស៊ីស រំភើបដល់ថ្នាក់យំ ក្រោយវីដេអូ Live មានអ្នកចូលមើលជាង ២០០ នាក់

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តារាកំប្លែងជើងចាស់ធ្លាប់ទទួលបានប្រជាប្រិយភាពច្រើនក្រាស់ក្រែលពីសំណាក់មហាជន លោកតា សង់ស៊ីស ពេលនេះកាន់តែមានសុខភាពខ្សោយទ្រុឌទ្រោម ថែមទាំងមានជំងឺប្រចាំកាយទៀត មិនអាចវិលមកបម្រើអារម្មណ៍ទស្សនិកជនដូចកាលពីមុនបានទៀតឡើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាមិញ ទោះបីជាពេលនេះលោកតា សង់ស៊ីស មានវ័យកាន់តែចាស់ តែតារាកំប្លែងជើងចាស់រូបនេះនៅតែអាល័យមហាជនអ្នកគាំទ្រដដែល។ តួយ៉ាងថ្មីៗនេះ លោកតា សង់ស៊ីស បានចូលរួមច្រៀងលេងជាមួយកូនៗប្រុសស្រីតាមរយៈវីដេអូ Live ផ្ទាល់នៅលើគណនីហ្វេសប៊ុក តារាចម្រៀង សុន ស្រីពេជ្រ ដោយក្ដីនឹករឭកចំពោះមហាជន និង អ្នកគាំទ្រដែលតែងតែស្រឡាញ់ចូលចិត្តលោកកាលពីពេលកន្លងមកនោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រឿងដែលអ្នកគាំទ្រខ្លោចចិត្តអាណិតចំពោះលោកតា សង់ស៊ីស ជាពន់ពេកនោះគឺ លោកតាបង្ហាញអារម្មណ៍រំភើបក្ដុកក្ដួលរហូតដល់យំនៅក្នុងវីដេអូ Live ខាងលើ គ្រាន់តែឮកូនៗប្រាប់ថា វីដេអូដែលពួកគាត់កំពុងផ្សាយផ្ទាល់នោះ មានអ្នកចូលទស្សនាជាង ២០០ នាក់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទន្ទឹមនឹងនោះ មានមហាជនជាច្រើនបានជូនពរតារាកំប្លែងជើងចាស់ខាងលើ ឱ្យមានសុខភាពល្អ និង មានបងប្អូនមួយចំនួនចង់ជូនថវិកាផ្ទាល់ខ្លួនតាមសទ្ធាដល់លោកតាសម្រាប់ការប្រើប្រាស់ផ្សេងៗផងដែរ៕

ប្រភព ប្រជាប្រិយ